ក្រសួង​សាធារណការ​ បន្តកិច្ចការងារជួសជុល ថែទាំផ្លូវថ្នល់ជាតិតាមបណ្តាខេត្ត ដោយយកចិត្តទុកដាក់

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃពុធទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ក្រុមការងារ​ បានបន្តកិច្ចការងារជួសជុល ថែទាំផ្លូវថ្នល់ជាតិតាមបណ្តាខេត្ត ដោយយកចិត្តទុកដាក់ ធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនឆ្លងកាត់ប្រកបដោយភាពរលូន។

ជាក់ស្ដែង​មន្ទីរសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៨-១៤ ខែធ្នូ  ឆ្នាំ២០២១ ខេត្តកំពង់ឆ្នាំង តាកែវ កោះកុង ប៉ៃលិន  បន្ទាយមានជ័យ ព្រះវិហារ ត្បូងឃ្មុំ រតនគីរី កែប និងខេត្តបាត់ដំបង   បានខិតខំយកចិត្តទុកដាក់ចុះអនុវត្តកិច្ចការងារថែទាំលើកំណាត់ផ្លូវជាតិលេខ៥,​លេខ៧ ,លេខ៨ ,លេខ៣៣ ,លេខ៥៧ ,លេខ៥៩ ,លេខ៣៣ ,លេខ៥៣ ,លេខ៦៤ ,លេខ៦២ ,លេខ៧២ ,លេខ៧៣ ,លេខ៧៨ ,លេខ៤៨ ,លេខ៧៨-៥ ,លេខ៤៨-៥ ,លេខ៣៣A និងផ្លូវថ្នល់មួយចំនួនផ្សេងទៀតដែលបានរងការខូចខាតក្លាយជាជង្ហុកសំបុកមាន់ ក៏ត្រូវបានក្រុមការងារមន្ទីរចុះថែទាំ ជួសជុល ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ចំណេញនូវពេលវេលា ប្រកបដោយភាពរលូន  និងបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។

  សូមជម្រាបថា ប្រសិនជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ បងប្អូនប្រជាពលរដ្ឋអាចថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ  (Road Care Mobile App) ដេីម្បីចូលរួមថែរក្សាផ្លូវថ្នល់របស់យេីង ឱ្យកាន់តែមានការប្រើប្រាស់បានយូរអង្វែង៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print