បញ្ជូនខ្លួនក្មេងប្រុសជំទង់ម្នាក់ ទៅតុលាការពាក់ព័ន្ធករណីរំលោភសេពសន្ថវៈក្មេងស្រីអនីតិជន

ចែករំលែក៖

ខេត្តបាត់ដំបង: នៅព្រឹកថ្ងៃទី១៦ខែធ្នូនេះ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ស្រុកកំរៀង បានបញ្ជូនខ្លួនក្មេងប្រុសអនីតិជនម្នាក់ជាប់ពាក់ព័ន្ធចាប់រំលោភសេពសន្ថវ: លើក្មេងស្រីអាយុ១៣ឆ្នាំ នៅត្រង់ចំណុចផ្ទះក្រុមទី០៨ ភូមិឡាក់ហុកពីរ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។

មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកកំរៀង បានឲ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ កុយ គីណា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិឡាក់ហុកពីរ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ កម្មករ បានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវ: ទៅលើក្មេងស្រីជា ជនរងគ្រោះឈ្មោះ ស.វ. អាយុ១៣ឆ្នាំ រស់នៅខេត្តបាត់ដំបង មុខរបរនៅផ្ទះបានសម្រេច កាលពី២ថ្ងៃមុននេះ។ក្រោយកើតហេតុ ករណីនេះត្រូវក្មេងស្រីរងគ្រោះរាយការណ៍ប្រាប់ឪពុកម្តាយឲ្យដឹង ហើយក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំរៀង ទើបឈានទៅរកការឃាត់ខ្លួនជនសង្ស័យបានតែម្តង។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយឃាត់ខ្លួនសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាន នគរបាលស្រុក ដើម្បីសាកសួរក្នុងករណីប្រព្រឹត្តអំពើអនាចារខាងលើ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើការចាប់រំលោភ ទៅលើក្មេងស្រីរងគ្រោះប្រាកដមែន ។

ក្រោយមានការសារភាពបែបនេះកម្លាំងអធិការដ្ឋាននគរបាលស្រុក កំរៀងក៏បានកសាងសំណុំរឿង បញ្ជូនជនសង័្សយ ទៅការិយាល័យជំនាញខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print