ខេត្តស្វាយរៀង៖ បុរសស្រវឹងស្រាខួបម្នាក់ដើរធ្លាក់ទឹកស្រះមុខផ្ទះស្លាប់
បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ទី១៦ ខែធ្នូ ឆ្នាំ២០២១ ស្ថិតក្នុងភូមិឈើទាលឃុំឈើទាល ស្រុកស្វាយជ្រំ។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមានឈ្មោះអ៊ុក ចក់ អាយុ៥៣ឆ្នាំមុខរបរកសិករ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រំ។
តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុគេឃើញបុរសខាងលើបានផឹកស្រាស្រវឹងហើយក៏បានដើរទៅស្រះទឹកនៅខាងមុខផ្ទះដោយមានអាការះដើរទ្រេត ទ្រោត ស្រាប់តែរអឹលជើងធ្លាក់ចូលស្រះទឹកទើបមានការភ្ញាក់ផ្អើល
រាយការណ៏មកសមត្ថកិច្ចមកពិនិត្យសពតែម្ដង។
បន្ទាប់ពីពិនិត្យសពសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានសន្និដ្ឋានពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែនខណ:មិនមានស្លាកស្នាមជារឿងឃាដកម្មនោះទេ។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ យឹម សុថាន