ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បើកការស៊ើបសួរ លើសុំណុំរឿង របស់បុរសម្នាក់ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត្តិ(កាំភ្លើងខ្លី) បន្ទាប់ពីកម្លាំងនគរបាលខណ្ឌឬស្សីកែវ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
សូមរំលឹកថា នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅចំនុចផ្លូវបេតុងបន្ទប់ជួលលេខ៤c ក្រុមទី៤ ភូមិផ្សារទូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌឬស្សីកែវបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើប្រាស់ អាវុធជាតិផ្ទុះ ប្រភេទ (អាវុធខ្លី១ដើម ម៉ាកP08 បង់១គ្មានគ្រាប់) ដោយគ្មានការអនុញ្ញាត។
ជនសង្ស័យឈ្មោះ សុខ កក្កដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល (មានសារធាតុញៀន) អវិជ្ជមានកូវិដ។
ក្នុងនោះកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន អាវុធខ្លី១ដើមម៉ាកP08បង់១គ្មានគ្រាប់លេខ៥១៩២ , ដំបងដែក១ដើមប្រវែង០.5m , ទូរសព្ទ័១គ្រឿងម៉ាកOPPOពណ៍ខៀវ , ការប៊ូបស្ពាយ១ពណ៍ការហ្វេរ និង ម៉ូតូ១គ្រឿងម៉ាកនិចពណ៍ផ្កាឈូកពាក់ស្លាលេខ2GK-7960។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំខាងលើពេលកំលាំងសមត្ថកិច្ចយើងកំពង់ល្បាតក៏បានជួបជនសង្ស័យខាងលើក៏បំរ៉ុងហៅឲ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យក៏ជននោះបានជិះម៉ូតូគេចរត់បន្ទាប់មកលាំងយើងក៏ដេញតាមពីក្រោយរួចក៏ឃាត់ខ្លួនបាននៅចំនុចម្តុំវត្តទួលក្រុម១៣ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវដោយមានការសង្ស័យលើជននោះនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងសំមឬទ្ធីវាសនាបានទៅត្រួតពិនិត្យបន្ទប់ជួលក៏រកឃើញអាវុធខ្លីនិងវត្ថុតាងខាងលើ។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕
ដោយ ៖ រ៉ារ៉ា