អរន្តជាតិ៖ យ៉ាងហោណាស់មានបេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ ២០២១ និងបុគ្គលិកបម្រើការងារសរុបចំនួន ១៧ នាក់បានធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19 មួយថ្ងៃមុនកម្មវិធីផ្តាច់ព្រ័តបានមកដល់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានព័រតូរីកូ Primera Hora បានរាយការណ៍ពីចំនួនករណីនេះដោយមានបេក្ខភាពកញ្ញាឯកសរុបឡើងដល់៧នាក់ រួមទាំងបវរកញ្ញាពិភពលោកឥណ្ឌូនេស៊ីឆ្នាំ ២០២១ នាងPricila Carla Yules ដែលត្រូវបានបញ្ជាក់មុនគេដោយអ្នកគ្រប់គ្រងរបស់នាង។
ទោះជាយ៉ាងណានៅមិនទាន់មានការបញ្ជាក់នៅឡើយទេថាតើបេក្ខភាពទាំង៧ប្រទេសដែលមានវិជ្ជមានជំងឺកូវីដ។នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ប្រធានកម្មវិធីលោកស្រី Julia Morley បាននិយាយថា “អង្គការបវរកញ្ញាពិភពលោកកំពុងអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល។ លោកស្រីថាបេក្ខភាពទាំងអស់នឹងត្រូវធ្វើតេស្តជាបន្តបន្ទាប់។គណៈកម្មការបានធ្វើការវិនិច្ឆ័យនឹងពិនិត្យខ្លឹមសារវីដេអូដែលបានថតទុកមុនរបស់ពួកគេ ដើម្បីធ្វើការសម្រេចចិត្តចុងក្រោយរបស់ពួកគេ ហើយកម្មវិធីនឹងធ្វើការរិតបន្តឹងយ៉ាងម្មត់ចត់នៅក្នុងកម្មវិធីប្រកួតនេះ។ អ្នកគ្រងតំណែងបវរកញ្ញាពិភពលោកឆ្នាំ២០១៩នាង Toni-Ann Singh គឺជាម្ចាស់ជ័យលាភីក៏មានវត្តមាននៅក្នុងការប្រកួតមុននេះដែរ។ កម្មវិធីប្រកួតបវរកញ្ញាពិភពលោកលើកទី៧០ វគ្គផ្តាច់ព្រ័ត្រ អាចនឹងត្រូវបានលើកពេលប្រកួតផ្តាច់ព្រ័ត្យ ខណៈដែល ព្រឹត្តិការណ៍ប្រកួតបវរកញ្ញាពិភពលោក ឬMiss World ធ្លាប់បានលប់ការ ប្រកួតរបស់ខ្លួនលើកទី៧០កាលពីឆ្នាំមុនព្រោះតែការរីករាលដាលនៃជំងឺកូវីដ១៩។ នាងToni-Ann Singh មកពីប្រទេសហ្សាម៉ាអ៊ីកបានក្លាយជាកញ្ញាឯកពិភពលោកដែលបានគ្រងតំណែងយូរជាងគេជាប្រវត្តិសាស្ត្រក្នុងកម្មវិធីនេះ។ ទោះជាយ៉ាងកម្មវិធីប្រកួតទ្រង់ទ្រាយធំបំផុតនេះគឺមានបេក្ខភាពប្រមាណ៩៨ ប្រទេសចូលរួមសម្រាប់ឆ្នាំ នេះ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៤ ខែធ្នូ បវរកញ្ញាពិភពលោកឥណ្ឌូណេស៊ីនាង Carla Yules បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩។ មិត្តរួមបន្ទប់របស់នាងគឺបវរកញ្ញាពិភពលោកឥណ្ឌានាង Manasa Varanasi និងបុគ្គលប្រាំនាក់ផ្សេងទៀតត្រូវបានចាត់ថ្នាក់ជាករណីសង្ស័យ។ ប្រធានអង្គការបវរកញ្ញាពិភពលោក លោកស្រី Julia Morley បានបញ្ជាក់ថា បច្ចុប្បន្នបេក្ខភាពកញ្ញាឯកត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងដាក់ឱ្យនៅដាច់ដោយឡែក និងធ្វើតេស្ត PCR បន្ត។ ទោះជាយ៉ាងណាកាលពីថ្ងៃទី ១៥ ខែធ្នូ នេះនាយកដ្ឋានសុខាភិបាលព័រតូរីកូ បានបញ្ជាក់ថា ករណីវិជ្ជមានជំងឺកូវីដ១៩មានរហូតដល់ចំនួន ១៧ នាក់ រួមមានបេក្ខនារី និងបុគ្គលិកបច្ចេកទេស៕
ដោយ វឌ្ឍនា