តំបន់អភិរក្ស ​ពូជត្រី និងសត្វស្លាបចម្រុះនៅវាលរហាលកេសអាវៀន ត្រៀមបើកទ្វារទទួលភ្ញៀវឡើងវិញបន្ទាប់ពីបិទមួយរយៈ ដោយសារតែជំងឺកូវីដ-១៩ 

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីបិទមួយរយៈ ដោយសារតែជំងឺកូវីដ-១៩ វាលរហាលកេសអាវៀន ជាតំបន់អភិរក្សពូជត្រីសំបូរបែបនិងហ្វូងសត្វស្លាបចម្រុះជាចើ្រនប្រភេទ នៅខាងត្បូងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ដែលមានចម្ងាយ ប្រមាណជា០៧គ.ម ។
វាលរហាលកេសជាកន្លែងអភិរក្សពូជត្រីនិងអាវៀនមានចុងស្ទឹងសិរីសោភ័ណ ជួបគ្នានឹងគល់ស្ទឹង មង្គលបូរី វែលមានរាងក្រវិចក្រវៀន និងសំបូរដោយព្រៃលិចទឹកសម្រាប់ជាជំរកសត្វស្លាបជាច្រើនប្រភេទ មករស់នៅដែលមានរយៈពេល០៤ឆ្នាំហើយ មកទល់ពេលនេះគឺសត្វស្លាបជាច្រើនកាន់តែមកបន្តរស់នៅ ដែលបច្ចុប្បន្នត្រូវបានគេប្រសិទ្ធនាមថា តំបន់ការពារធម្មជាតិរហាលកេស អាវៀន។
បើតាមការឲ្យដឹងពីក្រុមការងារសហគមន៍ តំបន់ការពារធម្មជាតិរហាលកេស អាវៀន នៅរសៀលថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២១នេះ  លោក នេត ណុក ប្រធានក្រុមប្រឹក្សាឃុំឈ្នួរមានជ័យ និងជាអនុប្រធានសហគមន៍ បានលើកឡើងថា៖មូលហេតុដែលគេប្រសិទ្ធនាមថាតំបន់នេះ ជាតំបន់កេស អាវៀន ដោយសាររហាលខាងអភិរក្សពូជត្រីនោះ មានផ្ទៃដីទឹកប្រមាណជា០៥ហិកតា ដែលជាយូរលង់មកផ្ទៃដីទឹកនេះ សំបូរទៅដោយត្រីកេសទើបចាស់ៗហៅថារហាលកេស ចំណែកម្ខាងទៀត គេហៅថាអាវៀនមានផ្ទៃដីព្រៃលិចទឹកប្រមាណជា២៣ហិកតា  ទើបបច្ចុប្បន្នសហគមន៍បង្កើតឈ្មោះថ្មីថាតំបន់វាលរហាលកេស អាវៀន នេះឡើងរហូតមកទល់សព្វថ្ងៃ ។
លោកអនុបប្រធានសហគមន៍បានបញ្ជាក់ថា៖អាវៀននេះគឺសំបូរសត្វស្លាបចម្រុះជាច្រើនប្រភេទ កុកស ខ្វែកយប់(ខ្វែកធំ) កុកក្រក កកៀលខ្សង  ក្រង៉ ទុង ក្អែកទឹក ត្រយ៉ង  សត្វស្មោញ ដែលជាសត្វកម្រជិតដាច់ពូជ ដែលបច្ចុប្បសត្វទាំងនេះ កំពុងតែពង កូន ។
ទាក់ទិននឹងការអភិរក្សនិងការអភិវឌ្ឍនេះផងដែរ លោក ខុង ប៊ុន ជំទប់ទី១ និងជាប្រធានតំបន់ការពារធម្មជាតិរហាលកេស អាវៀន ក៏បានលើកឡើងពីការអនុវត្តកន្លងមកនិងការងារដែលត្រូវធ្វើបន្ត  ដោយលោកបញ្ជាក់ថា៖ប់យើងចង់ប្រែក្លាយតំបន់នេះជាតំបន់ទេសចរ បើយើងមិនអភិរក្សមុនទេ ក៏យើងមិនអាចមានអ្វីដើម្បីអភិវឌ្ឍនោះទេ ។ដូច្នេះការងារស្នូលចំនួន០២ ដែលត្រូវធ្វើ ទី១-គឺការងារល្បាតត្រួតពិនិត្យធ្វើជាប្រចាំថ្ងៃ  ថែរកសាការពារនូវអ្វីដែលយើងកំពុងមានឲ្យបានគង់វង្សជាមុនសិន។ទី២ គឺទន្ទឹមនឹងយើងធ្វើការអភិរក្សការពារសម្បត្តិធម្មជាតិដែលមានហើយនោះ គឺទាមទារឲ្យមានការអភិវឌ្ឍ ដើម្បីឈានដល់តំបន់នេះបានប្រែក្លាយជាតំបន់អេកូទេសចរ ដូច្នេះតំបន់នេះគឺមានទិសដៅចំនួន០២ជាគោលគឺ«អភិរក្ស និងអភិវឌ្ឍ » ។
ជាមួយគ្នានោះដែរ លោក ខុង ប៊ុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ  ដល់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួង បរិស្ថាន និងលោកជំទាវ ឧកញ៉ា អគ្គមហាឧបាសិកាហេមចិត្តា ពុទ្ធសាសនូបត្ថម្ភក៏ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលគ្រោងនឹងផ្តល់នូវប៉ុស្តីប៉ម ដល់តំបន់ការពារធម្មជាតិ រហាលកេស អាវៀន​នេះ ដើម្បីឲ្យបងប្អូនបានមើលសត្វ និង ក្រុមការងារយាមល្បាតពិនិត្យមើលពីសកម្មភាពរបស់ជនខិលខូច ដែលមានបំណងបរបាញ់សត្វស្លាប ដែលកំពុងរសើនៅដោយភាពសុខសាន្ត នៅក្នុងតំបន់នេះផងដែរ ៕

...

ដោយ៖  វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print