អង្គភាពACUបានបញ្ជូនជនសង្ស័យ ឈ្មោះ ស៊ុំ សុជាតិ និងឈ្មោះ កែវ ណារុន ទៅកាន់តុលាការរាជធានីភ្នំពេញហើយ

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះបានបើកការស៊ើបសួរលើសំណុំរឿងជនសង្ស័យ២នាក់ ឈ្មោះ ស៊ុំ សុជាតិ (ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង)និង ជនសង្ស័យឈ្មោះ កែវ ណារុន (ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង) ក្នុងបទល្មើសការទន្ទ្រានកាន់កាប់ និងលក់ព្រៃលិចទឹក ។

សូមបញ្ជាក់ថា អង្គភាព ACU ចេញប្រកាសផ្លូវការ សម្រេចឃាត់ខ្លួនស្នងការរង និងនាយការិយាល័យអន្ដរាគមន៍ខេត្តកំពង់ឆ្នាំងពាក់ព័ន្ធនឹងព្រៃលិចទឹកនៅតំបន់៣ ស្រុកកំពង់លែង ក្រោយបញ្ចប់ការសួរនាំ ហើយអង្គភាពប្រឆាំងអំពើពុករលួយបានចេញសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយស្តីពីការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុំ សុជាតិ (ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង) ពាក់ពន្ធ័នឹងការកាន់កាប់ និងលក់ព្រៃលិចទឹក ។
លើសពីនេះទៀត អង្គភាពប្រឆាំងអំពើពុករលួយ( អ.ប.ព.) សូមជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបថា ក្រោយពីបានធ្វើការស្តាប់ចម្លើយ ឈ្មោះ ស៊ុំ សុជាតិ ភេទប្រុស អាយុ៥១ឆ្នាំ រួចមក អង្គភាពប្រឆាំងអំពើពុករលួយបានពិនិត្យឃើញថា ជនសង្ស័យខាងលើបានជាប់ពាក់ព័ន្ធនឹងការកាន់កាប់ និងបានលក់ព្រៃលិចទឹកតំបន់៣ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដូចនេះអង្គភាពប្រឆាំងអំពើពុករលួយសម្រេចឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២០ និង៤៥នាទី ដើម្បីបន្តនីតិវិធីច្បាប់។ អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។
ក្នុងនោះអង្គភាពប្រឆាំងអំពើពុករលួយក៏បានចេញសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ កែវ ណារុន (ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង) ពាក់ពន្ធ័នឹងការកាន់កាប់ព្រៃលិចទឹក។

បន្ថែមពីនេះទៀត អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ក្រោយពីបានធ្វើការស្តាប់ចម្លើយ ឈ្មោះ កែវ ណារុន ភេទប្រុស អាយុ ៥៩ឆ្នាំរួចមក អង្គភាពប្រឆាំងអំពើពុករលួយបានពិនិត្យឃើញថា ជន សង្ស័យខាងលើបានជាប់ពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដូចនេះ អង្គភាពប្រឆាំងអំពើពុករលួយសម្រេចឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២០និង៥០នាទី ដើម្បីបន្តនីតិវិធីច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ឈ្មោះ ស៊ុំ សុជាតិ (ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង)និងជនសង្ស័យ ឈ្មោះ កែវ ណារុន (ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង) កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print