អំពើហិង្សានៅមន្ទីរឃុំឃាំងថៃ ដោយសារតែការផ្ទុះកូវីដ-១៩

ចែករំលែក៖

អ្នកទោសនៅក្នុងមន្ទីរឃុំឃាំងនៃខេត្ត Krabi ភាគខាងត្បូងប្រទេសថៃ ដោយក្រុមអ្នកទោសបានដុតបំផ្លាញអគារ ដើម្បីរត់ចេញពីមន្ទីរឃុំឃាំង។ ក្រុមអ្នកទោសខឹងសម្បាយ៉ាងខ្លាំងព្រោះនៅក្នុងមន្ទីរឃុំឃាំង មានមនុស្សដល់ទៅ៣០០នាក់ឆ្លងកូវីដ-១៩។ សន្តិសុខត្រូវបានរឹតបន្តឹងនៅមន្ទីរឃុំឃាំង ក្នុងខេត្ត Krabi ហើយស្ថានភាពសន្តិសុខនៅពេលនេះត្រូវបានគ្រប់គ្រងពេញលេញហើយ។ កម្លាំងប៉ូលិសបានប្រើពេលដល់ទៅ២០ម៉ោងដើម្បីបញ្ចប់អំពើហិង្សា។ កម្លាំងប៉ូលិសប្រឆាំងអំពើហិង្សាមានប្រមាណ១០០នាក់ប្រដាប់ដោយអាវុធបានទៅទប់ស្កាត់អំពើហិង្សា ហើយចាប់ខ្លួនបាតុករ ៣១នាក់។ អ្នកទោស១៤នាក់រងរបួសត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ អ្នកទោសប្រមាណ៣០០នាក់បានចូលរួមបង្កហិង្សាជិត១ថ្ងៃ នៅថ្ងៃទី១៦ខែធ្នូ។ ក្រុមអ្នកទោសបានបំផ្លាញសម្ភារប្រើប្រាស់នៅក្នុងមន្ទីរឃុំឃាំង ហើយវាយប្រហារទៅលើមន្ត្រីសន្តិសុខគ្រប់គ្រងនៅទីនោះ។ ក្រុមអ្នកទេាសទាមទារឱ្យអ្នកទោសឆ្លងកូវីដ-១៩ ប្រមាណ៣០០នាក់ត្រូវទទួលបានការព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ ។ នៅក្នុងមន្ទីរឃុំឃាំងខាងលើ បានឃុំខ្លួនអ្នកទោសប្រមាណ២១០០នាក់ ។ នៅថ្ងៃទី១៨ខែធ្នូក្រសួងសុខាភិបាលថៃប្រកាសថា បានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,១៣២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន២៨នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៣,២៧៨នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,១៨៨,៦២៩ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៣៥៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,១២៣,៩៦៩នាក់៕ ដោយសាធី

...

រូបថត៖Krabi Phithak Pracha Foundation

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print