ប្រទេសអ៊ីស្លាមជាង ៥០ ចូលរួមកិច្ចប្រជុំស្តីពីស្ថានភាពអាហ្វហ្គានីស្ថាន

ចែករំលែក៖

កន្លងមកអង្គការសហប្រជាជាតិ បានព្រមានថា អាហ្វហ្គានីស្ថានស្ថិតនៅក្នុងដំណាក់កាលធ្លាក់ក្នុងវិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំបំផុតលើពិភពលោក ដោយត្រូវប្រឈមនឹងវិបត្តិជាច្រើនក្នុងពេលតែមួយ ក្នុងនោះមានវិបត្តិខ្វះស្បៀងអាហារ វិបត្តិកង្វះថាមពល និងវិបត្តកង្វះប្រាក់សុទ្ធដើម្បីចរាចរណ៍នៅក្នុងប្រទេស។

នៅថ្ងៃទី ១៩ខែធ្នូ គណប្រតិភូមកពី៥៧ប្រទេសអ៊ីស្លាមបានទៅកាន់ប្រទេស ប៉ាគីស្ថាន ចូលរួមកិច្ចប្រជុំដើម្បីស្វែងរកដំណោះស្រាយ បញ្ចប់វិបត្តិមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ កិច្ចប្រជុំត្រូវបានរៀបចំឡើងដោយ អង្គការសហប្រតិបត្តិការអ៊ីស្លាម OIC ហើយនេះជាកិច្ចប្រជុំធំបំផុតដើម្បីពិភាក្សាពីស្ថានភាពអាហ្វហ្គានីស្ថានចាប់តាំងក្រុមតាលីបង់ឡើងកាន់អំណាចកាលពីថ្ងៃទី ១៥ខែសីហាឆ្នាំ២០២១។
ក្រោយការផ្លាស់ប្តូររបបដឹកនាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន សហគមន៍អន្តរជាតិបានបង្កកប្រាក់ របស់អាហ្វហ្គានីស្ថាន ហើយ អ្នកផ្តល់ជំនួយជាច្រើនក៏បានឈប់ផ្តល់ជូនប្រទេសនេះ ខណៈមានពលរដ្ឋប្រមាណ ៣០ លាននាក់ប្រឈមនិងគ្រោះអត់ឃ្លាននៅរដូវរងារនេះ។
តាមគម្រោងលទ្ធផលនៃកិច្ចប្រជុំ នៅទីក្រុងអ៊ីស្លាមម៉ាបាតប្រទេសប៉ាគីស្ថាន នឹងប្រកាសលទ្ធផលនៅយប់ថ្ងៃទី១៩ ខែធ្នូនេះតែម្តង។ នៅក្នុងកិច្ចប្រជុំនោះ លោក Amir Khan Muttaqi ដែលក្រុមតាលីបង់ជ្រើសរើសធ្វើជារដ្ឋមន្ត្រីការបរទេសក៏បានទៅចូលរួមកិច្ចប្រជុំនោះដែរ។ ជាមួយគ្នានោះក៏មានតំណាងមកពី អាមេរិក ចិន រុស្ស៊ី សហគមន៍អឺរ៉ុប និងអង្គការសហប្រជាជាតិទៅចូលរួមផងដែរ៕

...


រូបថត៖Twitter.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print