រថយន្តបែកដឹកខ្សាច់បត់ចូលការដ្ឋានបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងអូសជាច្រើនម៉ែត្របណ្ដាលឲ្យបុរសម្នាក់ស្លាប់មួយរំពេច

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​បែក​ក្បាល​បាក់​ជេីងស្លាប់គួរឲ្យអាណោចអធ័ម​នៅ​កន្លែង​កើត​ បន្ទាប់ពីបុរស​រូប​នោះ​ជិះ​ម៉ូតូចេញពីផ្ទះបងប្អូននៅម្ដុំបឹងត្របែកត្រលប់ទៅកន្លែងស្នាក់នៅជិតផ្សារព្រែជ្រៃមិនទាន់ដល់កន្លែងស្នាក់នៅផងក៍ត្រូវ​រថយន្ត​ប្រភេទ​បែន​ដឹកខ្សាច់បេីក​បត់ឆ្វេងជ្រុល​ទៅ​បុក​ហើយ​ រត់​គេច​ចូលការដ្ឋានបាត់ស្រមោល បង្កការភ្ញាក់ផ្អេីលនៅ​វេលា​ម៉ោង​ ៧យប់​ ថ្ងៃ​ទី​១៩​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ ជិត​និង​បុរី​ប៉េង​ហួត​ ផ្លូវ​៦០ម៉ែត្រ​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ។
​ សពជនងគ្រោះ​មាន​ឈ្មោះ​ ប៊ុត​ សារ៉ាន​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ មុខរបរ​ ជាង​ដែក​ ស្នាក់នៅ​ម្តុំ​ស្ពាន​ព្រែក​ជ្រៃ​ សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដង្កោ​ និងមាន​ស្រុក​កំណើត​ ភូមិ​ស្រែស្រោម​ថ្មី​ ឃុំ​កំពាន់​ ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ​ ។ ដោយជិះម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ពោធិ៍​សាត់​ 1H -1870 ជាមធ្យោបាយ​ធ្វើ​ដំណើរ​ ។
​ បេីតាម​ប្រភព​ព័ត៌មាន​បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ ជនរងគ្រោះ​ បានជិះ​ម៉ូតូ​ហុងដា​ឌ្រីម​ ពណ៌​ខ្មៅ​ ធ្វើ​ដំណើរតាម​ផ្លូវ​៦០ម៉ែត្រ​ ទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ ក្នុង​ល្បឿន​លឿនល្មម​ លុះ​មកដល់​ចំនុច​កេីត​ហេតុ​ ស្រាប់​តែ​មានរថយន្ត​ប្រភេទ​បែនដឹកខ្សាច់មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​ បានបេីក​ធ្វើ​ដំណើរ​តាម​​ផ្លូវ​៦០ម៉ែត្រ​ ទិសដៅ​បញ្ច្រាស​ទិស​គ្នា​ ហេីយ​បត់​ឆ្វេង​ចូល​ទៅ​ក្នុង​ការដ្ឋាន​ ក៏ជ្រុល​ទៅ​បុក​និង​ម៉ូតូ​ របស់​ជន​រងគ្រោះ​ លក្ខណៈ​បញ្ឆិត​ខាង​ឆ្វេង​ បណ្ដាល​ឲ្យ​ម៉ូតូ​ដួល​អូស​ជិត​៣០ម៉ែត្រ​ រងការ​ខូចខាត​មួយ​ចំហៀង​ ព្រម​ទាំងធ្វេី​ឲ្យ​ជនរងគ្រោះ​ បាក់​ជេីង​ខាង​ឆ្វេង​ និង​បោក​ក្បាល​ផ្កាប់​មុខ​ហូរ​ឈាមពេញខ្លួន​ស្លាប់​ យ៉ាង​អាណោចអធ័ម​នៅ​កន្លែង​កើត​ហេតុ​តែ​ម្តង​ ។ ដោយ​ឡែក​រថយន្ត​វិញ​នៅ​ពេល​បង្ករ​គ្រោះ​ថ្នាក់​ហើយ​ ក៍​បាន​បេីក​រថយន្ត​ចូល​ការដ្ឋាន​បាត់​ស្រមោល​ ។
​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានខណ្ឌ​ បានចុះធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ រងចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀតផ្ទាត់និងប្រគល់ជូនវិញ។​ ចំណែកសពរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print