ខេត្តស្វាយរៀង៖ បុរសម្នាក់តខ្សែភ្លើងឆក់ត្រីក្នុងស្រែខ្វះការប្រុងប្រយ័ត្នបណ្ដាលអោយឆ្លងភ្លើងឆក់បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះលើកដាក់កប់ខ្សាច់អកុសលហួសពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ស្ថិតនៅភូមិព្រៃបឹងឃំុម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមានឈ្មោះឆុង សាភណ្ណ័ អាយុ៣៩ឆ្នាំមុខរបរកសិករ រស់នៅភូមិព្រៃបឹងឃំុម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។
ប្រភពបន្តថា បន្ទាប់ពីសមត្ថកិច្ចទទួល ព័ត៌មានពី ប្រជាពលរដ្ឋបានរាយការណ៍តាមរយៈទូរស័ព្ទមកប៉ុស្តិ៍ថាមានករណីឆក់ខ្សែភ្លើងស្លាប់ ទើប
កម្លាំងជំនាញស្រុកបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យមណ្ឌលសុខភាពថ្នាថ្នង់ ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសពនិងសន្និដ្ឋានថាពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីដែលសំគាល់ជារឿងឃាដកម្មនោះទេ។
តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុគេឃើញបុរសរងគ្រោះបានដើរទៅស្រែមានទឹកដោយមានកាន់ប្រដាប់ឆក់និងខ្សែភ្លើងទៅជាមួយ។
ក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថាបានឆក់ខ្សែភ្លើងក្នុងទឹកស្រែខ្វះការប្រុងប្រយត្ន័បណ្ដាលអោយស្លាប់គួរអោយសង្វេគ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន