ស្ថាប័នបាល់បោះដ៏ល្បីរបស់អាមេរិក (NBA) បានពន្យារពេលការប្រកួត Brooklyn Nets ចំនួន២ទៀត និងការប្រកួតសម្រាប់ក្រុមចំនួន៣ផ្សេងទៀត ដោយសារតែចំនួនករណីឆ្លងមេរោគមានកម្រិតខ្ពស់នៅក្នុងស្ថាប័នកីឡាមួយនេះ។
ក្រុម Cleveland Cavaliers, Orlando Magic និង Philadelphia ក៏នឹងមានការប្រកួតឡើងវិញផងដែរ ដោយសារតែរលកនៃករណីថ្មីនាពេលថ្មីៗនេះ ហើយការប្រកួតសរុបចំនួន៧ត្រូវបានពន្យារពេលចាប់តាំងពីសប្តាហ៍មុន។ ចំណែកក្រុម The Nets ដែលបច្ចុប្បន្នមានអ្នកលេង៩នាក់ដែលមិនមានវត្តមានដោយស្ថិតនៅក្រោមពិធីសាររបស់ NBA ។
ក្នុងចំនោមពួកគេមានកីឡាករ Kevin Durant និង James Harden រួមទាំង Kyrie Irving ដែលបានបដិសេធមិនទទួលថ្នាំបង្ការ ប៉ុន្តែត្រូវបានជម្រះឱ្យត្រលប់មកវិញនៅថ្ងៃសុក្រ។ ការប្រកួតកាលពីថ្ងៃអាទិត្យរវាងក្រុម Brooklyn និង Denver, Atlanta ទល់នឹង Cleveland និង Philadelphia ជាមួយ New Orleans ត្រូវបានពន្យារពេលទាំងអស់។
ចំណែកការប្រកួតរវាង Orlando ទៅកាន់ទឹកដីក្រុម Toronto នៅថ្ងៃចន្ទនេះក៏ត្រូវបានបិទជាមួយនឹងក្រុម Brooklyn ទល់នឹង Washington នៅថ្ងៃអង្គារក៏ត្រូវផ្អាកផងដែរ។
គួរបញ្ជាក់ថា តារាឆ្នើមរបស់ក្រុម Brooklyn Nets លោក Kevin Durant និងមិត្តរួមក្រុមដែលត្រលប់មកវិញប៉ុន្តេត្រូវបានដកចេញពីហេតុផលដែលទាក់ទងនឹងប៉ះពាល់អ្នកផ្ទុក Covid-19។ នេះមានន័យថា កីឡាករក្រុម Nets ៩នាក់ត្រូវបានដកចេញពីសកម្មភាពកាលពីសប្តាហ៍មុន។ កាលពីថ្ងៃសុក្រ Nets បាននិយាយថា ពួកគេនឹងអនុញ្ញាតឱ្យកីឡាករ All-Star Irving ដែលបានបដិសេធមិនទទួលថ្នាំបង្ការត្រលប់មកចូលរួមជាមួយក្រុមវិញ ក្រោយពីការពិនិត្យនិងធ្វើតេស្តត្រឹមត្រូវ ៕ (រូបភាព ៖ BBC Sport)