ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ​ ចុះសួរសុខទុក្ខស្រ្តីខ្មែរ ដែលទើបសម្រាលកូន និងមានជីវភាពខ្វះខាតចំនួន ២គ្រួសារ នៅតំបន់សាសាង ទីក្រុងប៊ូសាន

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ​ តាមរយៈ​ហ្វេសប៊ុក​ផ្លូវការ​ នៅវេលាម៉ោង​១២​ និង៣០នាទីថ្ងៃ​ចន្ទ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ថា៖​ នាចុងសប្ដាហ៍នេះ ក្រុមការងារស្ថានទូតដឹកនាំដោយលោកស្រីឯកអគ្គរាជទូត បានអញ្ជើញចុះសាកសួរសុខទុក្ខស្រ្តីខ្មែរ ដែលទើបសម្រាលកូន និងមានជីវភាពខ្វះខាតចំនួន ២គ្រួសារ នៅតំបន់សាសាង ទីក្រុងប៊ូសាន។

ប្រភពដដែលបន្តថា​ មានកត្តាអាទិភាពបឋមចំនួនពីររបស់លោកស្រីឯកអគ្គរាជទូត និងក្រុមការងារស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ គឺ​មានដូចខាងក្រោម​៖
១- ការដោះស្រាយផលលំបាក បញ្ហាប្រឈម ការផ្ដល់សេវារដ្ឋបាលសាធារណៈឱ្យបានទាន់ពេលវេលាមានប្រសិទ្ធភាព និងការថែទាំសុខភាព របស់បងប្អូនប្រជាជនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ៉េ ដើម្បីបងប្អូនមានសេចក្ដីសុខ សុវត្ថិភាព និងមានជីវភាពកាន់តែរីកច្រើន។

២- ជម្រុញកិច្ចការងារការទូតសេដ្ឋកិច្ចរវាងកម្ពុជា-កូរ៉េ ដើម្បីរឹតបណ្ដឹងចំណងមិត្តភាពកាន់តែល្អប្រសើរ ជាពិសេសពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។

ជាមួយគ្នានេះ​ លោកស្រី​ឯកអគ្គរាជទូត បានអញ្ជើញជួបជាមួយលោកស្រី Cheon Jeon-Hee ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេសទីក្រុងគីមហេ ដើម្បីបន្ដចំណងមិត្តភាព និងស្នើសុំមជ្ឈមណ្ធលបន្ដយកចិត្តទុកដាក់លើការងារដោះស្រាយបញ្ហារបស់ពលករកម្ពុជានៅតំបន់នេះ។

បន្ថែមពីនេះ​ ក៏បានបន្ដជួបជាមួយថ្នាក់ដឹកនាំ សមាជិក សមាគមខ្មែរទីក្រុងគីមហេ ប្រមាណ ៣០នាក់ដើម្បីសាកសួរសុខទុក្ខ និងពិភាក្សាពីកិច្ចសហការធ្វើសកម្មភាពវប្បធម៌ សង្គម និងជួយដល់បងប្អូនខ្មែរដែលជួបការលំបាកផ្សេងៗ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print