ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី ៣ នាក់ បានរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងអ្នកភូមិ ទាំងក្បាលព្រលប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៨នាទីព្រលប់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២១ លើផ្លូវជាតិលេខ ១៣ Km ០២និង០៣ ស្ថិតក្នុងភូមិ ព្រះទន្លេ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានអោយដឹងថាបុរសដែលបង្កហេតុមានឈ្មោះ កៅ សាន់ អាយុ ៥៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ព្រះទន្លេ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀងជិះ
ម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១L ៩៨៤២។
ចំណែកភាគីរងគ្រោះមានឈ្មោះ ថន វាសនា អាយុ ២១ ឆ្នាំ មុខរបរ កម្មកររោងចក្រនិង អ្នករួមដំណើរឈ្មោះ ម៉ៅ សុីឡូ ភេទ ស្រី អាយុ ២០ មុខរបរ កម្មកររោងចក្រ
រស់នៅភូមិ ពភ្លា សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១២៥ ពណ៏ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១L ៩៨៤២ លើផ្លូវជាតិលេខ ១៣ ហើយក៏បានបើកឆ្លងផ្លូវពីលិចទៅកើតខ្វះប្រុងប្រយត្ន័ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយសូគី Let’s ពណ៏ ខៀវ ពាក់ស្លាកលេខ ស្វាយរៀង ១N ៦៤៦៨ជិះគ្នា២នាក់ដោយធ្វើដំណើរ ពីជើងទៅត្បូង ជាន់ហ្វ្រាំងមិនទាន់ក៏បុកគ្នាពេញទំហឹង
បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងអ្នកធំ ទាំងក្បាលព្រលប់។
ក្រោយមក
អ្នករបួសទាំងសងខាងត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯ
មធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការក្រុងស្វាយរៀងដើម្បីដោះស្រាយពេលក្រោយតាមច្បាប់។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដោយសារតែអ្នកបើកបរម៉ូតូម៉ាក ហុងដាសេ ១២៥ មិនគោរពសិទ្ធិអាទិភាព ទើបមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើង៕
ដោយ៖ យឹម សុថាន