ខេត្តកណ្ដាល៖ ជនសង្ស័យរោគចិត្តម្នាក់ បានឆាតទៅអាក់ខោនហ្វេសប៊ុកនារីម្នាក់ ដោយប្រើពាក្យសម្តីចំអេសចំអាស មិនត្រឹមតែប្រើពាក្យសម្តីនោះទេ គឺថែមទាំងឆាតវីដេអូអាសអាភាសរបស់ខ្លួនឯងទៅអាក់ខោនរបស់នារីរងគ្រោះបន្ថែមទៀត ធ្វើឱ្យនារីរងគ្រោះទ្រាំពុំបាន ក៏ប្តឹងឱ្យសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងធ្វើការឃាត់ខ្លួនតែម្ដង។ ករណីចែកចាយវីដេអូអាសអាភាសតាមបណ្ដាញសង្គម(ឆាត)បានកើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៩និង៥១នាទី ស្ថិតក្នុងភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ផូ ភារិន ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ បឹងក្អែក ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរអ្នកទទួលបន្ទុកកិច្ចការនារីឃុំព្រែករកា។ ចំណែកជនសង្ស័យឈ្មោះ រឿង រុន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរមិនពិតប្រាកដ( ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទដៃម៉ាក VIVO ពណ៌ក្រហម០១គ្រឿង។
ប្រភពដដែលបន្តថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យបានប្រេីគណនីហ្វេសប៊ុកឈ្មោះ ភា រុន ឆាតទៅកាន់គណនីហ្វេសបុ៊ករបស់ជនរងគ្រោះឈ្មោះ Phearin Pho តាមរយៈ Video call ទៅជនរងគ្រោះឱ្យមេីលប្រដាប់ភេទរបស់ខ្លួនជាច្រើនលេីកច្រើនសា និងបានសរសេរសារជាអក្សរ “សុំទោសអូន បងឃ្លានណាស់រាល់ថ្ងៃ បងប្រេីតែដៃឡេីងក្រលិតអស់ហេីយ” ពេលនោះជនរងគ្រោះបានតបសារជាអក្សរវិញថា “ឆ្កួតពេកហេីយ” រួចជនសង្ស័យសរសេរសារជាអក្សរទៀតថា “អូនមេីលបងសាប់ក្តឱ្យចេញទឹកសិនទៅ” ។ បន្ទាប់មកជនសង្ស័យបានតេតាម Video call ច្រើនដងទៀត តែជនរងគ្រោះមិនបាន
លេីក រួចជនសង្ស័យបានផ្ញើវីដេអូអាសអាភាសបង្ហាញប្រដាប់ភេទរបស់ខ្លួនឱ្យជនរងគ្រោះមេីល ។ លុះព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង។ ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាងជ័យ