ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយប្រភេទទេសចរណ៍មួយគ្រឿងបេីកមកឈប់ចាំស្ទុប ត្រូវរថយន្តហុីយ៉ាន់ដាយដឹកថ្មធុនធំមួយគ្រឿងបេីកមកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចស្ទុបលក់រថយន្តម៉ាស័រដេស តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ រថយន្តម៉ាក ហុីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ -7752 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជេីងមកត្បូង ខណៈមកដល់ចំណុចកេីតហេតុក៏បានឈប់ស្ទុបក្រហម ។ ភ្លាមនោះក៏មានរថយន្តម៉ាក ហុីយ៉ាន់ដាយ ធុនធំ ដឹកថ្ម ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3C-4678 បានធ្វេីដំណេីរមកតាមក្រោយ ហេីយជាន់ហ្វាំងមិនសុី បានជ្រុលទៅបុករថយន្តហុីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ពីក្រោយពេញទំហឹង បណ្ដាលឲ្យបែកកញ្ចក់និងកពិតទ្វាក្រោយ រងការខូចខាតយ៉ាងដំណំ តែក្នុងករណីនេះមិនប៉ះពាល់ដល់មនុស្សនិងសម្បត្តិរដ្ឋនោះទេ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយបានគួរវៀសយករថយន្តទាំងពីរគ្រឿងមកអែបខាងដេីម្បីកុំឲ្យមានការកក់ស្ទះចរាចរណ៍ដល់អ្នកដំណេីរ និងឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាមួយជំហានសិន ។ ចុងក្រោយ ភាគីខាងរថយន្តហុីយ៉ាន់ដាយធុនធំ យល់ព្រមរថយន្តរថយន្តហុីយ៉ាន់ដាយប្រភេទទេសចរណ៍យកទៅជួសជុលឲ្យស្អាតដូចដេីម្បីៗ បញ្ចប់រឿង ៕
ដោយ ៖ ភារ៉ា ដង្កោ