នគរបាលខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យ ជនសង្ស័យម្នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញៈ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១និង ៤០នាទីយប់ កំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំនុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមន ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន -ជនសង្ស័យឈ្មោះ សៀង ជាហេង ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
+ ដកហូតបានវត្ថុតាង :
– ក្រាមពណ៍សថ្លា ០១ កញ្ចប់ថង់ធំល្មម។
-ម៉ូតូ០១គ្រឿងម៉ាកហ្វីណូ ពណ៍ ក្រហម ពាក់ស្លាកលេខ១AL៣៨២៦ភ្នំពេញ ។
+លទ្ធផលតេស្តទឹកនោមវិជ្ជមាន (មានសារធាតុញៀន)។
+លទ្ធផលតេស្តស្វែងរកជំងឺ COVID-19 អវិជ្ជមាន(គ្មានជំងឺកូវីត១៩)។

ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕

...

ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print