អភិបាលខេត្តកោះកុង អនុញ្ញាតឱ្យប្រធានអង្គការសហព័ន្ធសាលារៀនពិភព (United World Schools) ចូលជួបពិភាក្សាអំពីវឌ្ឍនភាពការងារនៅខេត្តកោះកុង ដែលបានអនុវត្តតាំងពីឆ្នាំ២០១៧

ចែករំលែក៖

ខេត្តកោះកុង :បើកយោងតាមប្រភពពី ៖ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់អោយដឹងថា, នៅ ថ្ងៃពុធទី២២ ខែធ្នូ ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោក ណាន សុថា ប្រធានអង្គការសហព័ន្ធសាលារៀនពិភព (United World Schools) ក្នុងជំនួបពិភាក្សាវឌ្ឍនភាពការងារនៅខេត្តកោះកុង ដែលបានអនុវត្តតាំងពីឆ្នាំ២០១៧។

លោកស្រីអភិបាលខេត្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានអង្គការ UWS នៅមូលដ្ឋាននៅខេត្តកោះកុង ដែលមកដល់បច្ចុប្បន្ននេះបានសាងសង់សាលាចំនួន ១០ ទីតាំង នៅក្នុងស្រុកស្រែអំបិល ស្រុកបូទុមសាគរ ស្រុកកោះកុង និងស្រុកគិរីសាគរ និងបានជួយកុមារឲ្យបានចូលរៀនប្រមាណ ១,០០០ នាក់។

សូមជម្រាបផងដែរថា ចក្ខុវិស័យរបស់អង្គការ UWS គឺ កុមារទាំងអស់ ក្នុងលោកមានសិទ្ធិចូលសាលារៀនទាំងអស់គ្នា។
ដោយឡែក យោងតាមសេចក្តីប្រកាសពត៌មាន និងសុន្ទរកថារបស់ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយស្ថានទូត បានបង្ហោះជាផ្លូវការ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ គឺរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ២៨០,៣៧៨ ដុល្លារអាមេរិក សម្រាប់ការសាងសង់អគារសិក្សាក្នុងខេត្តចំនួន៣នៅកម្ពុជា ! ក្នុងនោះ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ២៨០,៣៧៨ ដុល្លារអាមេរិក សម្រាប់ការសាងសង់អគារសិក្សានៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងសម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រអូរសំបួរក្នុងខេត្តកំពង់ស្ពឺ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print