ភ្នំពេញ៖លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និងបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗ កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង២០និង០០នាទីស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០៤ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌសែនសុខបានបង្ហាញថាក្នុងកម្លាំងចម្រុះដែលត្រូវដាក់គោលដៅត្រួតពិនិត្យនោះ មានកម្លាំងចូលរួមសរុបចំនួន ៥៤នាក់ ក្នុងនោះរួមមានកម្លាំងមន្រ្តីសាលាខណ្ឌ ០៨នាក់ កម្លាំងនគរបាលខណ្ឌចំនួន ២០នាក់ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ១០នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន ១០នាក់ និងកម្លាំងមន្រ្តីសង្កាត់ចំនួន ០៦នាក់ ។
ក្នុងការត្រួតពិនិត្យនោះមានម៉ូតូ និងរថយន្តសរុបចំនួន ១៩២គ្រឿង ដោយមិនមានអាវុធជាតិផ្ទុះ ឬបទល្មើសអ្វីកើតមានឡើយ៕
...
ដោយ៖ ចន្ទ លីហ្សា