អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ទំនងជាងាប់ត្រគាក ខណៈ​ការបេីកបនល្បែងភ្នាល់បាល់ខុសច្បាប់​ នៅក្រោយសួនកុមារ ជិតផ្សារ សេនយូរី ផ្លូវលេខ២០០៩នៅក្បែរអធិការខណ្ឌ​ និងសាលាខណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៍មានពី​វីដេអូ​ឃ្លីប​របស់ប្រជាពលរដ្ឋរស់នៅខាងក្រោយសួនកុមារ ជិតផ្សារ សេនយូរី ផ្លូវលេខ២០០៩​ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ​ ​រាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ថា៖​ បច្ចុប្បន្ន​នេះ​ ទីតាំងផ្ទះបង្កប់ល្បែងស៉ីសងភ្នាល់បាល់ខុសច្បាប់មួយកន្លែង ស្ថិតនៅក្រោយសួនកុមារ ជិតផ្សារ សេនយូរី កំពុងបេីកលេងយ៉ាងរលូនទាំងយប់ទាំងថ្ងៃយ៉ាងរំភើយ គ្មានការបង្ក្រាបពីសំណាក់នគរបាលទាំងថ្នាក់ប៉ុស្តិ៍ និងខណ្ឌ។

ប្រជាពលរដ្ឋនាំគ្នានិយាយថា មិនដឹងថា ម្ចាស់ទីតាំងខាងលើនេះ ប្រហែលមានឥទ្ធិពលខ្ពស់ខ្លាំងជាងអាជ្ញាធរមូលដ្ឋានហើយមើលទៅបានជាហ៊ានបើកដំណើរការទីតាំងខុសច្បាប់របស់ខ្លួនបានយ៉ាងរលូន ក្បែរអធិការនគរបាលខណ្ឌ​ និងសាលាខណ្ឌ​ពោធិ៍សែនជ័យ​ ទំនងគិតថាលោក​ ម៉ន​ វុធី​ អធិការវ័យក្មេង និងលោក​ ហែម​ ដារិទ្ធ​ អភិបាលនៃគណអភិបាលខណ្ឌ​ពោធិ៍សែនជ័យ​ សង្ស័យងាប់ក្រគាកហើយទេដឹង។

ប្រភពដដែលបន្តថា​ ទីតាំងបង្កប់លេងល្បែងខាងលើនេះ​ គេសង្កេតឃើញថា​ ក្រុមអ្នកញៀនល្បែងទាំងនោះនាំគ្នាចូលទៅភ្នាល់លុយម្តងៗរាប់រយ រាប់ពាន់ដុល្លារ ឯណោះ ដូច្នេះហើយធ្វើឱ្យពលរដ្ឋរស់នៅក្បែរនោះ​ កំពុង​តែមានការភ័យខ្លាចរឿងបញ្ហា អសន្តិសុខដូចជា៖​ អំពើលួច,ឆក់,ប្លន់,អំពើហឹង្សារផ្សេងៗ ជាពិសេស​នោះ​ គឺការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩​ ផ្ទុះឡេីងចេញពីទីតាំងបនល្បែងស៊ីសងនេះតែម្តង។​

គួរជម្រាបថា​ លោក​ ឃួង​ ស្រេង​ អភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ​ បានមានប្រសាសន៍ថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០២១ថ្មី​ៗ​នេះ​ សម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចហើយ ក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ និងបានបើកប្រទេសឱ្យដំណើរជាប្រក្រតីភាពឡើងវិញ ។ ដូច្នេះរាល់សកម្មភាពនានាវានឹងកើតឡើងវិញ ទាំងបទល្មើសផ្សេងៗ ទាំងល្បែងស៊ីសងគ្រប់ប្រភេទ ទាំងបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ។ ដូច្នេះលោកជំរុញឱ្យកម្លាំងមានសមត្ថកិច្ចទាំងពីរប្រភេទ និងអាជ្ញាធរខណ្ឌទាំងអស់ត្រូវពង្រឹងឡើងវិញ ពិសេសបង្ក្រាបឱ្យបាននូវបទល្មើសផ្សេងៗ ដូចជាបទល្មើស, លួច, ឆក់, ប្លន់ ,គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាស់គ្រប់ប្រភេទ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាបទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។

គួររំលឹកថាកន្លងមក លោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ទាំងនោះ បើកយ៉ាងអនាធិបតេយ្យធ្វើឱ្យបាត់បង់សេក្តីថ្លៃថ្នូរ។
ជំវិញករណីខាងលេី​ នៅរសៀលថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០២១​ ក្រុមការងារមជ្ឈមណ្ឌលការសែតនគរវត្ត​ បានទាក់ទងទៅលោក​ ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ​ តាមរយៈទូរស័ព្ទ​ លោកនិយាយយ៉ាងខ្លីថា​ លោកមិនទាន់ទទួលបានព័ត៌មាននេះទេ​ ហេីយលោកក៏បិទទូរស័ព្ទតែម្តង។ ចំពោះ​ លោកទី​ ទូច​ នាយប៉ុស្តិ៍នគរបាលកាកាបទី១​វិញមិនអាចទាក់ទងបាន​ទេ៕ដោយ៖សុខាសែនជ័យ

...

IMG_4651

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print