តុលាការឃុំខ្លួនចាងហ្វាងកាសែតអនឡាញ២ នាក់ ពីបទគំរាមកំហែងហែកកេរ្តិ៍

ចែករំលែក៖

ភ្នំពេញ ៖ លោក សេង លាង អនុប្រធានសាលាដំបូងរាជ ធានីភ្នំពេញ ជាចៅក្រមស៊ើបសួរ កាលពីរសៀលថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០២១ បានសម្រេចចេញដីកាឃុំខ្លួនចាងហ្វាងគេហទំព័រ២ រូប ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.គំរាមកំហែងហែកកេរ្តិ៍ ។

ចៅក្រមសម្រេចឃុំខ្លួនជនត្រូវចោទ ម្នាក់ឈ្មោះ អ៊ុន ចាន់ថា ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបរចាងហ្វា ងគេហទំព័រ.រស្មីក្រុងតាខ្មៅ.ញ៉ូ មានទីលំនៅផ្ទះលេខ១១០ ផ្លូវលេខ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នឹងម្នាក់ទៀត ឈ្មោះ ឆុំ ដានី ភេទប្រុស អាយុ៣២ ឆ្នាំ មុខរប រ ចាងហ្វាងគេហទំព័រ.កងមាស មានទីលំនៅបន្ទាប់ជួលគ្មានលេ ខ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនត្រូវចោទទាំង២ នាក់ត្រូវបានដាក់ឲ្យស្ថិត នៅក្រោមការត្រួតពិនិត្យពីបទ.គំរាមកំហែងហែកកេរ្តិ៍.ប្រព្រឹត្តនៅចំណុចម៉ាតស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ភ្លើងស្តុបស្ពានដែក ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដែលបទល្មើសនេះមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា ៣៧២.៣៧៣ នៃក្រមព្រហ្ម ទណ្ឌ ។

មាត្រា ៣៧២ (និយមន័យនៃការគំរាមកំហែងហែកកេរ្តិ៍).អំពើគំរាមកំហែងហែកកេរ្តិ៍ គឺជាអំពើប្រព្រឹត្តដោយគំរាមកំហែងបើកកកាយ ឬទម្លាយកំហុសទៅលើអំពើដែលនាំឲ្យប៉ះពាល់កិត្តិយស ឬការរាប់អាន ដើម្បីបាននូវ ៖
១.ហត្ថលេខា ឬស្នាមម្រាមដៃ
២.ការសន្យា ឬការបោះបង់ចោលអ្វីមួយ
៣.ការបង្ហាញអាថ៍កំបាំងណាមួយ
៤.ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ។ មាត្រា ៣៧៣ (ទោសដែលត្រូវអនុវត្ត) អំពើគំរាមកំហែងហែកកេរ្តិ៍.ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ៥ ឆ្នាំ នឹងពិន័យជាប្រាក់ចូលថវិការរដ្ឋពី៤ លាន ទៅ១០ លានរៀល ។

សូមជម្រាបថា កាលពីវេលាម៉ោង៤ និង៣០ នាទីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងទៅលើជនសង្ស័យជាចាងហ្វាងគេហទំព័រអនឡាញ២ នាក់ដូចមានឈ្មោះខាងលើនេះ នៅចំណុចម៉ាតស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ ភ្លើងស្តុបស្ពានដែក ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ពន្ធពីបទ.កំហែងយក ពោលគឺជម្រិតទារប្រាក់ចំនួន៦០០ដុល្លារអាមេរិក ជាថ្នូរទៅនឹងការមិនចុះផ្សាយព័ត៌មាន ។ អង្គហេតុនៃការមិនចុះផ្សាយព័ត៌មាននោះ កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ឆុំ ដានី ចាងហ្វាងគេហទំព័រកងមាស បានទៅថតរូបហាងកាហ្វេយីហោ V88 ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២២.២៤ផ្លូវលេខ៧០ សង្កាត់ស្រះចកខណ្ឌដូនពេញ ហើយម៉ោងប្រហែល៩កន្លះយប់ឈ្មោះ ឆុំ ដានី បានយករូបថតហាងV88 ទៅធ្វើការផ្វព្វផ្សាយព័ត៌មាន នៅលើគេហទំព័ត៌កងមាសរបស់ខ្លួន ដោយសរសេរចំណងជើង(ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំ កំពុងតែធ្វើព្យុះធ្វើភ្លៀងយ៉ាងគគ្រឹកគ្រេង ខណសមត្តកិច្ចពាក់ពន្ធថ្នាក់មូលដ្ឋានមើលមិនឃើញ) ហើយឈ្មោះ ឆុំ ដានី ក៏បានបញ្ជូនរូបភាព នឹងអត្ថបទនេះទៅឲ្យឈ្មោះ អ៊ុន ចានថា ចាងហ្វាងគេហទំព័ររស្មីក្រុងតាខ្មៅ.ញ៉ូ ហើយឈ្មោះ អ៊ុន ចាន់ថា ក៏បានយកអត្ថបទដែលឈ្មោះ ឆុំ ដានី ផ្តល់ឲ្យទៅចុះផ្សាយនៅលើគេហទំព័ររស្មីក្រុតាខ្មៅ.ញ៉ូ របស់ខ្លួនដោយសរសេរថា (ខណ្ឌដូនពេញទីតាំងល្បែងស៊ីសង ភ្នាល់ប៊ៀរ ភ្នាល់បាល់ ភ្នាល់មាន់ នឹងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងៗខុសច្បាប់ជាច្រើនតាមប្រពន្ធអនឡាញ ក្នុងសង្កាត់ស្រះចក សូមអាជ្ញាធរចុះបង្ក្រាបផង) ។ បន្ទាប់ពីឃើញគេហទំព័រកងមាសចុះផ្សាយព័ត៌មានមិនពិត បុគ្គលិកហាងV88 ឈ្មោះ ម៉ា សុខរ៉ាដែន បានទូរស័ព្ទទំនាក់ទំនងទៅឈ្មោះ ឆុំ ដានី ចាងហ្វាងគេហទំព័រកងមាសដើម្បីសុំជួប នឹងសុំឲ្យលប់ព័ត៌មាននោះវិញ ។ ពេលនោះឈ្មោះ ឆុំ ដានី បានឆ្លើយតបថា បើចង់ឲ្យលុបព័ត៌មាននេះត្រូវប្រគល់ប្រាក់ឲ្យពួកខ្លួនក្នុងម្នាក់១លានរៀល នឹងបង់ប្រចាំខែម្នាក់៥០ ដុល្លារអាមេរិកជារៀងរាល់ខែថែមទៀត ។ ក្រោយពីបានឮសំដីចាងហ្វាងគេហទំព័រកងមាសនិយាយដូច្នេះ ម៉ា សុខរ៉ាដែន បាននាំពាក្យទៅប្រាប់ឈ្មោះ នាក់ គន្ធា ដែលជាអ្នកគ្រប់គ្រងហាងV88 ។ លុះដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ឈ្មោះ នាក់ គន្ធា បានសម្រេចទៅដាក់ពាក្យបណ្តឹងនៅសមត្តកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ដើម្បីឲ្យជួយចាត់ការលើចាងហ្វាងគេហទំព័រទាំង២ នាក់នេះ ដោយចោទប្រកាន់ពីបទ.កំហែងយក(ជំរិតទារប្រាក់) ។ អង្គហេតុបានបញ្ជាក់ទៀតថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដើមបណ្តឹងបានទំនាក់ទំនងទៅឈ្មោះ ឆុំ ដានី ចាងហ្វាងគេហទំព័រកងមាស ដើម្បីនិយាយពីការចុះផ្សាយព័ត៌មានកន្លងមក ពេលនោះឈ្មោះ ឆុំ ដានី បានណាត់ដើមបណ្តឹងឲ្យទៅជួបនៅម៉ាតស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ ភ្លើងស្តុបស្ពានដែក ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ លុះពេលទៅដល់ក៏ជួបជាមួយ ឆុំ ដានី ចាងហ្វាងគេហទំព័រកងមាស និងឈ្មោះ អ៊ុន ចាន់ថា ចាងហ្វាងគេហទំព័ររស្មីក្រុងតាខ្មៅ.ញ៉ូ ឈ្មោះបាននិយាយទារប្រាក់ពីឈ្មោះ នាក់ គន្ធា ចំនួន៨០០ ដុល្លាអាមេរិក សម្រាប់ពីអង្គភាព នឹងឲ្យបង់ប្រាក់ក្នុងមួយខែ៤០០ អាមេរិកទៀត ។ ដើមបណ្តឹងនឹងលោកចាងហ្វាងទាំងពីរ និយាយចចារទំរាំត្រូវរ៉ូវគ្នា នៅត្រឹម៦០០ដុល្លារ។

សម្រាប់ដកការផ្សាយចេញពីគេហទំព័ររៀងខ្លួន នឹងព្រមព្រៀងបង់ប្រចាំខែចំនួន២០០ ដុល្លារអាមេរិកសម្រាប់២អង្គភាពនោះទៀត ក្នុងមួយខែៗ ។ ពេលនោះឈ្មោះ នាក់ គន្ធា បានប្រគល់ប្រាក់ចំនួន៦០០ដុល្លារអាមេរិក ឲ្យទៅឈ្មោះ ឆុំ ដានី ហើយក៏ដើរចេញពីម៉ាតនោះទៅ ។ ចំណែកលោកចាងហ្វាង ឆុំ ដានី នឹងលោក ចាងហ្វាង អ៊ុន ចាន់ថា ពេលទទួលបានប្រាក់៦០០ដុល្លារហើយ ក៏ចែកលុយគ្នាដាក់ហោប៉ៅយ៉ាងរីករាយរៀងខ្លួន រួចដឹកដៃគ្នាដើរចេញពីម៉ាតទាំងញញឹមប៉ព្រាយ បម្រុងទៅរកមធ្យោបាយធ្វើដំណើរទៅផ្ទះ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តងទៅ ៕

...

ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print