បញ្ជូនខ្លួនជនសង្ស័យចំនួនពីរនាក់ពាក់ព័ន្ធបទល្មើស គំរាមប្រដាប់ដោយអាវុធ យកទ្រព្យសម្បត្តិ របស់ឧកញ៉ា អ៊ាន សៀវ ម៉ី មកកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យទាំងពីរត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលា ម៉ោង ១០ យប់ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ នៅចំណុច ភូមិវាល ថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រួមជាមួយរថយន្តឡិចស៊ីស GS300 ពណ៌ ស គ្មានស្លាកលេខ មួយគ្រឿង ក្នុងប្រតិបត្តិការ បង្ក្រាបជនសង្ស័យ ប្រដាប់អាវុធគំរាម យកទ្រព្យសម្បត្តិ នៅផ្ទះ ឧកញ៉ា អ៊ាន សៀវ ម៉ី រួចនាំទៅសាកសួរ នៅផ្នែក ជំនាញខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យ ទី១ ឈ្មោះ កេត ម៉ាច ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជា សមាជិក គណបក្ស ខ្មែរក្រោក និង ជាគណនេយ្យ របស់ គណបក្ស ស្នាក់នៅជាមួយ លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង មានទីលំនៅ ភូមិប្រមូលផ្តុំ ឃុំត្រាច ស្រុកជ័យសែន ខេត្តព្រះវិហារ ។ ទី២ ឈ្មោះ ថុន វឌ្ឍនៈបូរ៉ា ម៉ី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ ទិញលក់រថយន្ត និង ជាអ្នកចងការប្រាក់ឲ្យមេបក្ស ខ្មែរក្រោក មានទីលំនៅ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ។

ជនសង្ស័យ ទាំងពីរនាក់ ត្រូវបាន កម្លាំងនគរបាល ចាប់ខ្លួនបាន ខណៈដែលកម្លាំងអាវុធហត្ថបង្ក្រាបចាប់ខ្លួនបាន១២ នាក់ ប្រុសប្រាំបួននាក់ស្រីបីនាក់ ក្រោយពីសមត្ថកិច្ចបង្ក្រាប ចាប់ខ្លួនក្រុម ប្រើប្រាស់ អាវុធ ភ្ជង់គំរាមយកទ្រព្យសម្បត្តិ នៅផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ កេត ម៉ាច បាន សារភាពថាៈ ក្រោយមេបក្សដឹកនាំធ្វើសកម្មភាពរួចបានឲ្យ ខ្លួនបើករថយន្តចេញពីផ្ទះបុរី ប៉េង ហួត ផ្លូវ៦០ម៉ែត្រ ទៅប្លុង ចោលដើម្បីបំបាត់ដាន ។

ចំណែកជនសង្ស័យ ឈ្មោះ ថុន វឌ្ឍនៈបូរ៉ា ម៉ី សារភាពថាៈ មេបក្សខ្មែរក្រោក នៅជំពាក់លុយជាងបីម៉ឺនដុល្លារ ហើយនៅ យប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានលោក មេបក្សវីល្លាម ហៅឲ្យទៅយកគ្រឿងអលង្ការ ដើម្បីកាត់លុយរំលស់ថ្លៃ ជំពាក់យកបានគ្រឿងអលង្ការ ពីរកញ្ចប់ ហើយត្រូវបានមេបក្ស ពឹងឲ្យជួយយករថយន្ត លុច ស៊ីស GS300 ពណ៌ស រួមជាមួយ ជនសង្ស័យ កេត ម៉ាច បើកចេញទៅ ត្រូវបាន កម្លាំង សមត្ថកិច្ច ប្រដេញតាមទើបបើករត់យកទៅចោលនៅចំណុច ភូមិវាល ថ្លាន់ សង្កាត់កង នយ នាំគ្នាចុះរត់គេចហើយ ក៏បាន ជ្រុះកញ្ចប់ច្រកគ្រឿង អលង្ការនោះបាត់ទៅ ។

តាមនគរបាល បានឱ្យដឹងថា ផ្នែកជំនាញរកឃើញថាជនសង្ស័យទាំងពីរនាក់ជាប់ ពាក់ព័ន្ធបទសមគំនិតអំពើគំរាម យកទ្រព្យសម្បត្តិដោយប្រើប្រាស់ អាវុធរបស់ ក្រុមមេបក្ស វីល្លាម ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print