ភ្នំពេញៈ រដ្ឋបាល រាជធានី ភ្នំពេញ បានចេញ សេចក្ដីជូនដំណឹង មួយ នៅ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១នេះស្ដីពី ការចាក់ វ៉ាក់សាំង បង្ការជំងឺកូ វីដ-១៩ ដូច ជំរុញឬដូសទី៣ ជូនកុមារ និង យុវវ័យ ដែលមាន អាយុចាប់ពី ១២ ឆ្នាំដល់ ក្រោម១៨ ឆ្នាំ ចាប់ផ្ដើមពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅទីតាំងចំនួន ៤២ ក្នុងមូលដ្ឋាន
ខណ្ឌទាំង១៤ ក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ ។
សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា-អាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌល ថែទាំកុមារ ព្រមទាំងសាធារ ណជនទាំងអស់ ឱ្យបានជ្រាបថា កន្លងមកយុទ្ធនាការចាក់វ៉ាក់សាំង ដូសមូលដ្ឋានជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សម្រេចបានលទ្ធផល លើសពី ផែនការដែលបានគ្រោងទុកក្នុងនោះការបញ្ជូនបុត្រធីតា និងសាច់ញាតិមកទទួលវ៉ាក់សាំងបង្ការ គឺជាផ្នែកមួយដ៏មាន សារៈសំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋបាលរាជធានីភ្នំពេញ ក្នុងស្មារតី បុរេសកម្ម និងម៉ឺងម៉ាត់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រហូតអាចឈានទៅបិទបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ យ៉ាងណាមិញ ដើម្បីសម្រេចបានភាពសុំសហគមន៍ និងធានាបានប្រក្រតីភាពថ្មី នៃជីវភាព រស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋទូទៅ ស្របពេលនៃការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ និងអនុវត្តតាមអនុសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកំណត់រាជធានីភ្នំពេញជាចំណុចចាប់ផ្ដើមនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដុសជំរុញ ឬដូសទី៣នេះតាម “អភិក្រមផ្ការីក និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស (គ.វ.ក-១៩) ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដាសទី៣ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ ក្រោម ១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២រួច ហើយ មានគម្លាតរយៈពេលចាប់ពី ៤ខែឡើងបន្ទាប់ពីការចាក់ដូស ទី២ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចាប់ ផ្តើម ពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅទីតាំងចំនួន៤២ ក្នុងមូលដ្ឋានខណ្ឌទាំង១៤(ដូចបានកំណត់ជូនក្នុងឧបសម្ព័ន្ធភ្ជាប់មកជាមួយ) ៕
ដោយ៖ សំរិត