ម៉ូតូបុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជួបករណីគ្រោះថ្នាក់ចរាចរណ៏ដោយសារជិះម៉ូតូបុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងក្បាលព្រលប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រលប់ថ្ងៃទី២៣ខែខែធ្នូឆ្នាំ២០២១លើផ្លូវជាតិលេខ១៣ ចន្លោះគីឡូម៉ែត្រលេខ ៣៦និង៣៧
នៅចំណុចភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក  ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសដែលស្លាប់មាន
ឈ្មោះ រិន សុខជា  អាយុ ១៧ឆ្នាំ(វិកលចរិក)  រស់នៅភូមិកំពង់តាត្រាវ ឃុំកំពង់ត្រាចស្រុករមាសហែក ខេត្តស្វាយរៀង។

ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះមាស វុត្ថា អាយុ ១៧ឆ្នាំមុខរបរ កសិករភូមិតាហង់ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខ ពោធិ៍សាត់១C២៤២៥។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសវិកលចរិកម្នាក់បានដើរ
ដើរឆ្លងកាត់ផ្លូវពីទិសខាងលិចទៅកើត ហើយឈរកណ្តាលផ្លូវខណ:នោះស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខ ពោធិ៍សាត់១C២៤២៥ដោយធ្វើដំណើរពីទិសខាងត្បូងទៅជើង មិនពាក់មួកសុត្ថិភាពបុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចោមរោមមើលនិងរាយការណ៏មកសមត្ថកិច្ចជួយសង្គ្រោះដឹកមកកាន់នៅមន្ទីរពេទ្យខេត្តស្វាយរៀង។

ចំណែកសពដែលស្លាប់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖  យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print