លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងក្រុមការងារក្រសួងសុខាភិបាលបានបន្តដំណើរបេសកម្មសារជាថ្មីមកកាន់ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្ដាល : នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស  និងក្រុមការងារក្រសួងសុខាភិបាលបានបន្តដំណើរបេសកម្មសារជាថ្មីមកកាន់ខេត្តកណ្តាល ដែលមានទីតាំងចាក់វ៉ាក់សាំងមួយចំនួនផងដែរ។

នៅក្នុងឱកាសនោះលោកស្រីបានជួបសំណេះសំណាលនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋអោយនាំគ្នាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា ក៏ដូចជាចូលរួមថែរក្សានូវអនាម័យទាំងអស់គ្នា និងគោរពពាក្យស្លោក ៣កុំ ៣ការពារ។

សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ #៦នាក់​ (ឆ្លងសហគមន៌​:​ ​​២​ នាំចូល:​ ៤នាក់) និងមានជាសះស្បេីយ​ ៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១២០៤៤០នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១១៦៨៤៥ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១នាក់​ (មិនបានចាក់វ៉ាក់សាំង​ ១នាក់)​ សរុប​ស្លាប់ ៣០០៧នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2758095  ស្មេីនឹង​ 163200 ក្នុង១លាន នាក់​ ។ 

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115។ 

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០២១

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៣៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,០៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,០៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ៩៧,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,០០% ៕

ដោយ: សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print