មន្រ្តី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ ជំរុញឱ្យមន្ទីរបរិស្ថានខេត្តកំពង់ធំបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងបរិស្ថានកាន់តែល្អប្រសើរថែមទៀត

ចែករំលែក៖

ខេត្តកំពង់ធំ៖ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថាបន្ទាប់ពីមេរោគកូវីដ១៩រីករាលដាលបានធ្វើឱ្យអសកម្មភាពមួយចំនួនមិនថាកម្ពុជា ឬ ប្រទេសដទៃទេ ហើយចំពោះវិស័យបរិស្ថានក៏បានទទួលរងផលប៉ះពាល់មួយចំនួនដែរ ប៉ុន្តែចាប់ពីបានស្គាល់ស្ថានភាពធូរស្បើយបន្ទាប់ររាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ ជូនពលរដ្ឋទូទាំងប្រទេសរួចមក យើងអាចពង្រឹង និងបន្តសកម្មភាពឱ្យកាន់តែសកម្មជាងមុនក្នុងការគ្រប់គ្រងបរិស្ថានក្នុងខេត្តបន្ថែមទៀត។​

ចំពោះ​ការថ្លែងរបស់លោករដ្ឋលេខាធិការបែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានទូទាំងខេត្តកំពង់ធំប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១។

លោក សៅ សុភាព បានបញ្ជាក់បន្ថែមថា នៅថ្ងៃខាងមុខក្រសួងបរិស្ថាន មានគម្រោងនឹងរៀបចំទីលានគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបង្កើតឱ្យមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីចម្រោះទឹកកខ្វក់ឱ្យបានស្អាតមុនពេលបង្ហូរទឹកចូលក្នុងស្ទឹងសែន។ ក្រៅពីនេះ ក្រសួងបរិស្ថានក៏នឹងរៀបចំបំពាក់អំពូលសូឡាដើម្បីបំភ្លឹផ្លូវក្នុងក្រុងកំពង់ធំ នាពេលខាងមុខ។

ជាមួយគ្នានេះ​ លោក ចាន់ តារា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានកោតសរសើរ និងវាយតម្លៃខ្ពស់លើសមិទ្ធផលដែលបានសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមករបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ ពិសេសទៅលើកិច្ចការពាធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ការទប់ស្កាត់នូវរាល់ការបំពុលបរិស្ថាន ការបំផ្លាញធម្មជាតិ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ជាដើម។      

  

ដោយឡែក​លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានលើកឡើងក្នុងពិធីនេះដែរថាការងារសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងគោលដៅចំបងៗ រួមមានកិច្ចការពារ អភិរក្ស និងពង្រឹងការអនុវត្តច្បាប់ស្តីពី តំបន់ការពារធម្មជាតិ ការធានានូវគុណភាពបរិស្ថានល្អនៅតាមទីប្រជុំជន ការចូលរួមគ្រប់គ្រងធនធានធម្មជាតិដោយសហគមន៍មូលដ្នាន ការលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ និងការអប់រំផ្សព្វផ្សាយបរិស្ថានជូនសាធារណជន សំដៅសម្រេចបាននូវគោលបំណងរួមមួយរបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print