អគ្គិភ័យទាំងកណ្តាលអធ្រាត្រផ្អើលពលរដ្ឋនិងសមត្ថកិច្ចខណៈម្ចាស់ផ្ទះមិននៅ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងទាំងកណ្តាលយប់ បន្ទាប់ពីមានគ្រោះអគ្គិភ័យឆាបឆេះផ្ទះមួយល្វែងដែលម្ចាស់មិននៅ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះ
បានកេីតឡេីង​ដោយសារតែការឆ្លងចរន្តអគ្គិសនី​ ហើយបង្កជាអគ្គិភ័យឆាបឆេះផ្ទះ​ និងសម្ភារមួយចំនួន​ នាវេលាម៉ោង​ ២និង១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០២១​ ស្ថិតនៅចំណុចផ្ទះលេខ៧៤៤E2 ផ្លូវលេខ១២៨​ ភូមិ៣​ ក្រុម១០​ សង្កាត់ផ្សារដេប៉ូទី២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។
លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​និងសង្គ្រោះ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា​ ទីតាំងខាងលេី​មិនត្រូវបានស្គាល់អត្តសញ្ញាណម្ចាស់ផ្ទះនោះឡេីយ​​ ហេីយចំពោះមូលហេតុ​នៃការឆាបឆេះ​គឺបណ្តាលមកពីការ​ឆ្លងចរន្តអគ្គិសនី។

យោងតាមផេកផ្លូវការរបស់សមត្ថកិច្ចបានឱ្យដឺងថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះបណ្តាលឱ្យឆាបឆេះផ្ទះថ្មទំហំ​ ៤ម៉ែត្រ x ១៥ម៉ែត្រ​ ឆេះខូចខាតសម្ភារទុកចោលបន្តិចបន្តួច និងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះក្បែរខាងឡេីយ។
សូមបញ្ជាក់ថា សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន​៣គ្រឿង ប្រើប្រាស់ទឹកអស់​២ឡានស្មើនឹង៨ម៉ែត្រគូប​ទើបរលត់ទាំងស្រុងនៅវេលាម៉ោង​ ២និង៤៥នាទីនាថ្ងៃដដែល៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print