តោះ​! មកស្គាល់សិទ្ធិអាទិភាពលើផ្លូវប្រសព្វ នៅត្រង់ទីតាំងផ្លូវខ្វែងប៉ុនគ្នា តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឱ្យយានយន្តណាមួយទៅមុន ?

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ សិទ្ធិអាទិភាពលើផ្លូវប្រសព្វ នៅត្រង់ទីតាំងផ្លូវខ្វែងប៉ុនគ្នា (គ្មានផ្លាកសញ្ញាសម្គាល់សិទ្ធិអាទិភាព) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ?

អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។

ដោយឡែក​ ក្រសួងក៏ធ្លាប់បានបង្ហាញផ្លាកសញ្ញាបំរាម ៖ “ ហាមចតចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ,ហាមចតថ្ងៃសេស, ហាមចតថ្ងៃគត់គូ ”។

ផ្លាកសញ្ញាបំរាម ដែលមាននៅលើដងផ្លូវសាធារណៈ គឺជាការដាក់បំរាមដល់អ្នកបើកបរ មិនឱ្យប្រព្រឹត្តខុសពីខ្លឹមសារនេះឡើយ។ ដូចនេះអ្នកបើកបរ ត្រូវអនុវត្ត និងគោរពដាច់ខាត។

ជាមួយគ្នានេះ​ ក្រសួង​ ក៏បានអំពាវនាវ​ឱ្យ​បងប្អូន​តាមដានការចុះផ្សាយនៅលើហ្វេសប៊ុកផ្លូវការក្រសួង ” រៀងរាល់ថ្ងៃសៅរ៍ ស្តីពីសិទ្ធិអាទិភាពនៅពេលឆ្លងកាត់ផ្លូវប្រសព្វ “៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print