ពលរដ្ឋឥណ្ឌាឈប់សម្រាកថ្ងៃបុណ្យ នាំគ្នាសម្រុកទៅទិញអីវ៉ាន់មិនខ្វល់ពីការឆ្លងកូវីដ-១៩ឡើយ

ចែករំលែក៖

អន្តរជាតិ៖ ពលរដ្ឋឥណ្ឌាធ្វើព្រងើយកន្តើយចំពោះការអំពាវនាវរបស់មន្ត្រីរាជការស្តីពីការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ។ ពលរដ្ឋបាននាំគ្នាធ្វើដំណើរទៅកម្សាន្តនៅតំបន់ទេសចរណ៍នានាក្នុងប្រទេសបើទោះបីមានករណីឆ្លងកូវីដ-១៩ កើនឡើងក្តី។ នៅក្នុងរដ្ឋមានឆ្នេរសមុទ្រ Goa គឺជារមណីយដ្ឋានលម្ហែកាយដ៏ល្បីល្បាញទាក់ទាញភ្ញៀវទេសចរជាច្រើន ដោយមានឆ្នេរសមុទ្រយ៉ាងស្រស់ស្អាត និងមានវិស័យឧស្សាហកម្មកាស៊ីណូ ។ បណ្តាសណ្ឋាគារនៅទីនោះ មានភ្ញៀវជាង៩០%បានកក់បន្ទប់រួចរាល់។ សកម្មភាពដឹកជញ្ជូនតាមដែនអាកាសកើនឡើងខ្ពស់នៅក្នុងរដ្ឋ Goa ដោយមានជើងហោះហើរជាង៩០ជើងចុះចតនៅក្នុងរដ្ឋនេះ ដែលជាកម្រិតខ្ពស់ដូចសម័យកាលមិនមានកូវីដ-១៩ ។ លោក Nilesh Shah ជាម្ចាស់សណ្ឋាគារនៅរដ្ឋ Goa បានឱ្យដឹងថា «កាលពីមួយឆ្នាំមុន ពលរដ្ឋឥណ្ឌាដូចមិនមានថ្ងៃសម្រាកក្នុងឱកាសថ្ងៃចូលឆ្នាំសកលនោះឡើយ ក៏ដូចជាកម្មវិធីរៀបការ ព្រឹត្តិការណ៍ផ្សេងៗ…។ ក៏ប៉ុន្តែនៅក្នុងឆ្នាំនេះ អ្នកទេសចរមកកម្សាននៅក្នុងរដ្ឋនេះបានកើនឡើងដូចដើមវិញ ដូចសម័យកាលមិនទាន់មានកូវីដ -១៩ឆ្លងរាលដាល។ តាមការលើកឡើងរបស់មន្ត្រីក្នុងរដ្ឋ Goa នៅក្នុងខែធ្នូខែមានអ្នកទេសចរមកកម្សាន្តនៅក្នុងរដ្ឋនេះកើនឡើងដល់ជាង១លាននាក់ ក្រោយពីមន្ត្រីរដ្ឋាភិបាលក្នុងរដ្ឋនេះលុបចោលច្បាប់រឹតត្បិតទប់ស្កាត់កូវីដ-១៩ ៕ ដោយសាធី

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print