ខេត្តកំពង់ស្ពឺ ៖ ដីព្រៃរបស់រដ្ឋរាប់រយរាប់ពាន់ហិកតាកំពុង ត្រូវបានជនខិលខូចរំលោភឈូសឆាយ តាមរយ:រូបភាពទិញលក់ ពីពលរដ្ឋក៏កំពុងកើតមានស្ទើរគ្រប់កន្លែងក្នុងស្រុកឱរ៉ាល់ សូម្បីតែអ្នកមានគ្រឿងចក្រក៏មានហាងឆេងដែរ ក្នុងជួលវ៉ៃព្រៃ ឈូសឆាយ យ៉ាងអនាធិបតេយ្យ ក្នុងនោះបទល្មើសព្រៃឈើ ក៏ដឹកជញ្ជូនរាល់ថ្ងៃ កាត់មុខស្នាក់ការសមត្ថកិច្ច មន្ត្រីជំនាញគ្រប់ស្ថាប័ន ។ ប៉ុន្តែមិនទាន់
ឃើញអាជ្ញាធរ និងជំនាញពាក់ព័ន្ឋចាត់វិធានការលើបបុគ្គលទាំងនោះនៅឡើយទេ ហាក់សម្ងំទាញយកប្រយោជន៍រៀងៗខ្លួន ។ ជាក់ស្តែងដីព្រៃរបស់រដ្ឋរាប់រយហិកតា ដែលស្ថិតនៅចំណុច(សុរិយា) ស្ថិតក្នុងភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្នត្រូវគេដឹងថា មេឈ្មួញឈើ និងបក្សពួក មានទាហាន និងប៉ូលិស ឈូសឆាយកាប់ទន្ទ្រានយក និងបោះបង្គោលព្រំដី
ចែកគ្នាលក់ជាបន្ដបន្ទាប់ រហូតកើតមានជម្លោះប្តឹងប្តល់គ្នាទៀតផង តែថ្នាក់លើស្ងាត់អោយឈឹង។ សូមក្រុមការងារដែលចុះបង្ក្រាបការទន្ទ្រានដីរដ្ឋមេត្តាចុះស្រាវជ្រាវផង ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ។
សូមបញ្ជាក់ថា, ទាក់ទិនទៅនឹងការទន្ទ្រានចូលកាន់កាប់ដីព្រៃរបស់រដ្ឋខាងលើនេះ ប្រជាពលរដ្ឋអ្នករស់នៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ បានអះអាងឲ្យដឹងថា, ដី
នៅតំបន់នោះ គឺជាដីស្ថិតក្រោមការគ្រប់គ្រងរបស់ដែនជំរកសត្វព្រៃភភ្នំឱរ៉ាល់ ដែលមានលោក ហ៊ុល ម៉ារា៉ ជាប្រធាន ហើយកំពូលមនុស្សខាងយកលុយពីបទល្មើសព្រៃឈើ ។ ក្នុងនោះពលរដ្ឋមមិនដែល ហ៊ានចូលកាប់គាស់ដើម្បីធ្វើស្រែចម្ការនោះទេ ព្រោះមានការហាមឃាត់ពី
សំណាក់មន្ត្រីបរិស្ថាននៅតំបន់នោះ បើអ្នកណាហ៊ានចូលច្បាស់ជាត្រូវ បង្ក្រាប ឃាត់ខ្លួនជាមិនខាន ។ បុគ្គល ហ៊ុល ម៉ារា៉ បើនិយាយពីបញ្ហាបទល្មើសព្រៃឈើឈើវិញ ឈ្មួញស្ទើរជាដៃគូរបស់គាត់ទៅហើយ ខណះឡានដឹកឈើកាត់មុខស្នាក់ការរាល់យប់ ក៏បុគ្គលនេះ សំបូរល្បិចកន្ទេលធំបន្លំដេក ។ អ្នកភូមិនៅទីនោះលើកឡើងថា, តិចដោះសារថា, អត់ពាក់ព័ន្ធនឹងបទល្មើសទាំងនោះ ប្រយ័ត្នមាត់ផង អ្នកតាម្ចាស់ព្រៃ ស័ក្តិសិទ្ធិណាស់ ។
សូមជម្រាបជូនទៀតថា, ស្រាប់តែមកដល់ពេលនេះ ល្បីថា ដីនៅតំបន់នោះមានតម្លៃ ក៏ឃើញមាន ឈ្មោះ ណុប ឌី ដែលគេស្គាល់មេឈ្មួញឈើប្រចាំស្រុកឱរ៉ាល់ និងឈ្មោះ ពៅ មន្ត្រីយោធាពាក់ផ្កាយ និងឈ្មោះ ផេង ម៉ានីត នាយផ្នែករដ្ឋបាលសរុបការិយាល័យទី៨ ព្រមទាំងលោកស្នងការរងខេត្តកំពង់ស្ពឺម្នាក់ និងកូនចៅ
ក្រោមឱវាទខ្លះផង បានយកគ្រឿងចក្រមកឈូសឆាយ ទន្ទ្រានដីព្រៃរបស់រដ្ឋ និងបោះបង្គោលព្រំរបងចែកគ្នាលើដីព្រៃរបស់រដ្ឋ ដែលពួកគគេឈូសចែកគ្នាដោយគ្មានញញើតច្បាប់សូម្បីបន្តិច ។ បុគ្គល ណុប ឌី មេខ្លោងធំជាងគេ ក្នុងការដឹកជញ្ជូនឈើ ជាដៃជើងសមត្ថកិច្ច អាជ្ញាធរ ជំនាញ គ្រប់ស្ថាប័នហើយ ។
ពាក់ព័ន្ធការទន្ទ្រានដីរដ្ឋខាងលើនេះដែរ លោក ណុប ឌី ដែលជាមេខ្លោង បទល្មើសប្រមូលទិញ ដឹកជញ្ជូនឈើ និងមានគំនិតទុច្ចរិត ក្នុងការឈូសរំលោភយកដីព្រៃរបស់រដ្ឋនេះ បានអះអាងដែរថា ដីននៅតំបន់ខាងលើនោះ គឺជាដីរបស់ខ្លួនដែលទិញពីពលរដ្ឋមានការទទួលស្គាល់
ពីអាជ្ញាធរផងដែរ ។
ក្នុងអំឡុងពេលឈូសឆាយនោះទៀតសោត តាមពត៌មានដែលអអាជ្ញាធរទទួលបាន គឺពេលឈូសគេឃើញលោកប្រធានអង្គការមួយ ដែលមមានតួនាទីការពារដីព្រៃរបស់រដ្ឋ ចុះទៅតំបន់នោះបម្រុងចាប់ឃាត់គ្រឿង
ចក្រដែរ តែឈ្មូញបានបញ្ជាឱ្យកូនចៅបើកគ្រឿងចក្រទៅលាក់ទុកននៅក្នុងព្រៃមាត់ស្ទឹង រហូតបណ្តាលឱ្យទឹកហូរចូលម៉ាសុឺនខូចគ្រឿងចក្រននោះទៀតផង ។ ក្រោយមកមិនដឹងថាយ៉ាងណាទៀតទេ ស្រាប់តែគេយក
គ្រឿងចក្រថ្មីទៅឈូស ហើយក៏មិនឃើញវត្តមានលោកប្រធានអង្គការនោះចូលទៅឃាត់គ្រឿងចក្រដូចមុនទៀតដែរ ទំនងសង្ស័យត្រូវថ្នាំសណ្ដំ
អស់ហើយ មើលទៅ។
ពលរដ្ឋរស់នៅតំបន់ខាងលើដែលមើលឃើញពីការទន្ទ្រានកាន់កាប់ពពីក្រុមអ្នកមានអំណាច និងលុយ បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់
ជាពិសេសជំនាញបរិស្ថាន សូមមេត្តាចាត់វិធានការលើបុគ្គលដែលហហ៊ានរំលោភដីព្រៃរបស់រដ្ឋយកទៅលក់ និងដកហូតដីដែលគេឈូសរំលោភយយកទុកជាសម្បត្តិរដ្ឋវិញផង ម្យ៉ាងដើម្បីទុកជាជំរកសត្វព្រៃ ។ ពលរដ្ឋសង្ឃឹម
យ៉ាងមុតមាំថា គណ:កម្មការគ្រប់គ្រងដីរដ្ឋ ព្រមទាំងអាជ្ញាធរនឹងមមិនព្រងើយកន្តើយចំពោះរឿងនេះទេ ព្រមទាំងមានវិធានការឃាត់ខ្លួនកក្រុមមនុស្សទាំងនោះចាត់វិធានការតាមផ្លូវច្បាប់ជាក់ជាមិនខាន ។ អ្វីដែល
ពលរដ្ឋដឹងនៅពេលនេះ គឺក្រុមមនុស្សទាំងនោះកំពុងសហការគ្នាជាមួយអាជ្ញាធរ និងជំនាញ ដើម្បីរៀបចំឯកសារសុំកាត់ឆ្វៀលចេញទៀតផង ហើយពួកគេបានយកដើមឈើធំៗទៅដាំដើម្បីឱ្យមើលឃើញថា ពួកគេ
កាន់កាប់យូរមកហើយ ។
ទាក់ទិនករណីនេះដែរ លោក ឌុល សុខុម មេឃុំតាសាលបានប្រាប់ និងទទួលស្គាល់តាមទូរស័ព្ទថា លោកទទួលដឹងរឿងការទិញលក់ពពិតជាអាជ្ញាធរភូមិឃុំដឹងឮប្រាកដមែន ចំណែករឿងឈូសឆាយ អាជ្ញាធរភូមិឃុំ
មិនបានដឹងនោះទេ គឺគេត្រូវរ៉ូវគ្នាជាមួយបរិស្ថានដែលឈរជើងនៅតំបន់នោះបំបិទភ្នែកអស់ហើយ គ្មានអ្វីធំជាងដុល្លារទេ ហើយភភាគច្រើន គេលួចឈូសនៅពេលយប់ ករណីនេះលោកនឹងចាត់ក្រុមការងារចុះទៅ
ពិនិត្យ ។ ចំណែកលោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់ និងលោក ហ៊ុល ម៉ារា៉ នាយកដែនជំរកសត្វព្រៃភ្នំឱរ៉ាល់មិនអាចសុំការពន្យល់បានទេ សម្ងំ ត្រជាក់មេជើងអស់ទៅហើយ ។
ជុំវិញបញ្ហានេះ សារព័ត៌មានក្នុងស្រុក បានចុះផ្សាយ ជាមួយនឹងរាយការណ៍ជូន អាជ្ញាធរដែរ តែអស់លោកម្នាក់ៗ សម្ងំយករួចខ្លួន ប្រឹងទាញផលប្រយោជន៍ពីតំបន់នោះដែរ ។ ដោយចំពោះប្រជាពលរដ្ឋវិញ មិនហ៊ានទេ ខណៈគេថាដីរដ្ឋ ដីព្រៃ តែអស់លោក ទន្ទ្រាន ជាលក្ខណៈប្រព័ន្ធអស់ហើយ សូមខាងក្រសួងបរិស្ថាន មេត្តាចុះពិនិត្យមើលផង ដីមានតម្លៃ គេចាប់ផ្តើមទន្ទ្រានយកពេញបន្ទុក។
សព្វថ្ងៃនៅស្រុកឱរ៉ាល់ បទល្មើសព្រៃឈើ និងការទន្ទ្រានដីព្រៃរបស់រដ្ឋដើរទន្ទឹមគ្នា មិនដឹងថា, ថ្នាក់លើគិតយ៉ាងដូចមេ្តច រហូតដល់ប្រជាពលរដ្ឋលើកឡើងថា តិចអស់លោកដែលទន្រ្ទាននោះ យកហេតុផល សុទ្ធតែប្រជាពលរដ្ឋ ជាលេសថា មិនហ៊ានបង្ក្រាបខ្លាចបាត់សន្លឹកឆ្នោត ! ធាតុពិតប្រជាពលរដ្ឋទេ ដែលព្រួយបារម្ភពី ការហិនហោចព្រៃរបស់រដ្ឋ ខណៈ ឈ្មួញ និងអ្នកមានអំណាច កំពុងទន្ទ្រាននេះ៕
ដោយ : សិលា