សកម្មភាពនៃការប្រឡងរបស់បេក្ខជនជាកីឡាករ២រូបដែលវិជ្ជមានកូវីដ -១៩

ចែករំលែក៖

ភ្នំពេញ៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យកីឡាករ២រូប ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលព្យាបាលកូវីដ -១៩ គឺមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។ នេះជាបញ្ជាក់ពីក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងអប់រំយុវជននិងកីឡា សូមជម្រាបថា បេក្ខជនដែលវិជ្ជមានទាំង២រូប ជាកីឡាករការ៉ាត់តេដូ ដែលរាជរដ្ឋាភិបាលបានបញ្ចូនទៅប្រកួតនៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print