ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានដេីរមកប៉ងលួចកាច់កម៉ូតូនៅមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ត្រូវកម្លាំងប្រចាំការធ្វេីការឃាត់ខ្លួន កាលពីវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុចមុខស្នាក់ការ
ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ បានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួននោះមានឈ្មោះ ហម បូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាសន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន) និងវត្ថុតាងចាប់យករួមមាន ៖ ដែកចុងស្រួចចំនួន០១ , ដែកមូលចំនួន០១, ម៉ាឡេតចំនួន០១, ដង្កាប់ចំនួន០២, ទួណឺវីសចំនួន០១ និងសោចិញ្ចៀនចំនួន០១ ។
លោកវរសេនីយ៍ត្រី ឯម ភារី បានប្រាប់ឱ្យដឹងទៀតថា មុនកេីតហេតុ កាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ បានអង្គុយប្រចាំការនៅក្នុងស្នាក់ការនៅភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ (ចំណុចកេីតហេតុ) ស្រាប់តែឃេីញជនសង្ស័យម្នាក់ឈ្មោះ ហម បូរ៉ា ដេីរទៅដេីរមកនៅមុខស្នាក់ការប៉ុស្ដិ៍។ ដោយមានការសង្ស័យទេីបសមត្ថកិច្ចចេញមកឃាត់ខ្លួនសួរនាំ និងត្រួត្យពិនិត្យលេីដងខ្លួនស្រាប់តែឃេីញមានវត្ថុតាងដូចរៀបរាប់ខាងលេីតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាមានបំណងរកលួចម៉ូតូនៅមុខស្នាក់ការប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ ប្រាកដមែន ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីអនុវត្តបន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា ដង្កោ
IMG_5135