សម្តេចតេជោ ហ៊ុនសែន ៖ ព្រះវររាជមាតាបានរួមចំណែក យ៉ាងថ្លៃថ្លាក្នុងការដោះស្រាយទុក្ខលំបាករបស់ ប្រជានុរាស្ត្រនិងការលើកកម្ពស់តួនាទីស្ត្រី

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរសារលិខិតថ្វាយព្រះពរ

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
នៅក្នុងឱកាសដ៏មហាសិរីមង្គសាភិរម្យប្រសើរថ្លៃថ្លាប្រកបដោយសេចក្ដីសោមនស្សរីករាយនាការទទួល អំណរឆ្នាំថ្មី ឆ្នាំសកល ២០២២នេះ ទូលព្រះបង្គំជាខ្ញុំតាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្រ្តីរាជការ ទូទាំងប្រទេស និងក្នុងរោមទូលព្រះបង្គំជាខ្ញុំផ្ទាល់ព្រមទាំងភរិយា សូមលំឱនកាយវាចាចិត្តក្រាបបង្គំសម្តែងថ្វាយនូវ ព្រះសព្ទសាធុការពរជ័យ សិវិឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការ ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ខ្លាំងក្លា ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះជីភាពជាអង្វែង តរៀងទៅ។

ក្នុងឱកាសដ៏មហានត្តត្តឲ្យវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត សម្ដែងក្លាយនូវកតញ្ញូតាមនិងកតវេទីតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះព្រះមហាករុណាទិគុណ និងព្រះព្រហ្មហារធម៌ ដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងព្រះរាជសកម្មភាពជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជានុគស្ត្រ និងការលើកកម្ពស់ តួនាទីស្ត្រីក្នុងសង្គមកម្ពុជា និងជាពិសសព្រះអង្គទ្រង់តែងមានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ជួយក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច មនុស្សធម៌ សុខមាលភាព និងជីវការរស់នៅរបស់ប្រជានុរាស្ត្រ។

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញតជាថ្មីម្តងទៀត លើកហត្ថប្រណម្យបួងសួង ដល់វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា ទេវតាថែរក្សាព្រះ មហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធកើតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែគ្រប់ព្រះអង្គ ជាពិសេស បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតា

ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំឆ្លូវ គ្រឹសឹក ព្រះនាម មណ្ឌាទេវី សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះសម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់សមប្រកបដោយព្រះពុទ្ឋពដ៏ប្រសើរថ្លៃទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាតិយោភាពតរៀងទៅ។

សូម សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជ មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំជាខ្ញុំ និងភរិយា៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print