ឃាត់ខ្លួនពលករ ៥០នាក់ រួមនឹងមេខ្យល់ ២នាក់ នៅតាមខ្សែបន្ទាត់ព្រំដែន ខណ:បម្រុងឆ្លងដែនចូលទៅធ្វើការនៅថៃខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖   ពលករចំនួន ៥០នាក់ រួមនឹងមេខ្យល់ ២នាក់ ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួននៅតាមខ្សែបន្ទាត់ព្រំដែននាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ខណ:បម្រុងលួចឆ្លងដែនចូលទឹកដីថៃ ត្រង់ចំណុច ភូមិសាស្ត្រភូមិ ស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបងោយខុសច្បាប់។
មន្រ្តីនគរបាលដែលចប្រតិបត្តិការបានឲ្យដឹងថា នៅរសៀលថ្ងៃខាងលើកម្លាំងចម្រុះបានឃាត់មនុស្ស ចំនួន ៥០នាក់ ក្នុងនោះមាន ស្រី ១៤នាក់និងក្មេង១៤នាក់ ដោយឃាត់ខ្លួន​ជនសង្ស័យជាអ្នកនាំផ្លូវចំនួន០២នាក់ និងអ្នកបើកបររថយន្ត០១នាក់ផងដែរ។ ជនសង្ស័យជាអ្នកនាំផ្លូវដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ១-ឈ្មោះ កូ សុថាត ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន (ជាអ្នកនាំផ្លូវ) ២-ឈ្មោះ អឹម សុខមុល ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិភ្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ជាអ្នកបើកបររថយន្ត) ៣-ឈ្មោះ លៀង ចិន្ដា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន (ជាអ្នកនាំផ្លូវ បានរត់គេចខ្លួនបាត់)។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រៅពីឃាត់ខ្លួនមនុស្ស សមត្ថកិច្ចនៅបានដកហូតវត្ដុតាងរួមមាន ម៉ូតូ១គ្រឿង ម៉ាកHONDA ពណ៌ខ្មៅ និងរថយន្ដ១គ្រឿង ម៉ាកHYUNDAI ពណ៌ស។   បន្ទាប់មកសមត្ថកិច្ចបានធ្វើការសាកសួរធ្វើកំណត់ហេតុ និងអប់រំណែនាំពួកគាត់រួចទើបអនុញ្ញាតឲ្យវិលត្រឡប់នៅផ្ទះវិញរៀងៗខ្លួន៕


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print