ខេត្តព្រៃវែង: តារាចម្រៀងនិងសម្តែងជើងចាស់ នាង ហួតសារ៉ាវឌី បានស្លាប់បាត់បង់គួរឲ្យអនិច្ចានៅតាមដងផ្លូវជាតិលេខ១ពេលនាងចេញទៅស្រុកកំណើតនៅខេត្តព្រៃវែង។
យោងតាមបណ្តាញទំនាក់ទំបងសង្គមហ្វេសប៊ុកប្រធានសមាគមសិល្បករខ្មែរលោកសុះ ម៉ាច បានលើកឡើងថាអតីតតារាចម្រៀងនិងសម្តែងអ្នកនាង(ហួតសារ៉ាវឌី)ណាស់!នាងបាត់បង់ជីវិតជាមួយបុរសម្នាក់ដែលឌុបនាងកាលពីយប់ថ្ងៃទី១៥ខែមេសាឆ្នាំ២០១៦ដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុក(កអណ្តើកខេត្តព្រៃវែង)។
សពរបស់នាងត្រូវបានបូជាហើយកាលពីយប់មិញនៅខេត្តព្រៃវែង ហើយបុណ្យប្រាំពីរថ្ងៃរបស់នាងនឹងធ្វើនៅចាក់អង្រែ។
ក្នុងនាមលោកជាជាប្រធានសមាគមសិល្បះនិងជាមិត្តភក្តិធ្លាប់ច្រៀង និងរួមសម្តែងជាមួយគ្នាតាំងតែពីឆ្នាំ1994កន្លងមក។
ខ្ញុំសូមចូលរួមចំណែករំលែកនូវទុក្ខដ៏ក្រៀមក្រំសោកស្តាយអាឡោះអាល័យជាមួយនិងក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់នាងសូមឲ្យបានដល់ឋានសុខតិភពកុំបីឃ្លាងឃ្លាតឡើយ៕
ដោយ៖ វឌ្ឍនា