កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ បន្តចុះល្បាតតាមគោលដៅសំខាន់ៗ ដេីម្បីអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត នៅថ្ងៃអង្គារ ១៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ​ បានចុះល្បាតតាមគោលដៅសំខាន់ៗ អនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងសម្រួលចរាចរណ៍ជូន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។

គួរជម្រាបថា​ ជារៀង​រាល់​រាត្រី​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាននគរបាលខេត្ត ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ 

គួរបញ្ជាក់ថា​ កន្លងមកនេះ​រាល់​បទល្មើស​ លួច​ ឆក់​ ប្លន់​ នឹងបទល្មេីសផ្សេងៗទៀត​នកម្លាំងជំនាញខេត្តព្រះសីហនុ​ ក្រោមការដឹកនាំរបស់លោក​ ជួន​ ណារិន្ទ​ តែងតែ​ធ្វើ​ការស្រាវជ្រាវ​ បង្ក្រាប​បានជាបន្តបន្ទាប់ផងដែរ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print