សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសាកល ២០២២

ចែករំលែក៖

ភ្នំពេញ : លិខិតជូនពរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត

សម្តេចតេជោជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត!

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២ ខាងមុខ តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃរដ្ឋសភា និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយ៉ឺនយូរ ដើម្បីបន្តដឹកនាំរាជ រដ្ឋាភិបាល ឱ្យទទួលបានជោគជ័យជាបន្តទៀត។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្តែងនូវការកោតសសើរ និងវាយតំលៃខ្ពស់ចំពោះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យ ប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពរឹងមាំ និងមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើ គ្រប់វិស័យ ជាពិសេស ក្នុងកាលៈទេសៈ នៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ សម្ដេចតេជោ បានដាក់ចេញផែន ការយុទ្ធសាស្ត្រសំខាន់ៗ ប្រកបដោយភាពម៉ឺងម៉ាត់ បុរសកម្ម ប្រសិទ្ធភាព និងជោគជ័យគួរជាទីមោទន ដោយរក្សា បានសុខមាលភាពសង្គម និងបានបើកដំណើរការប្រទេសជាតិឡើងវិញ។

ជាថ្មីម្តងទៀត តាងនាមសមាជិក សមាជិកា នៃរដ្ឋសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ឋិទាំងឡាយក្នុងលោក និងទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាម ជួយអភិបាល ថែរក្សា ការពារ ប្រោសព្រំសព្ទសាធុការពរជ័យជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមទទួលបាននូវពុទ្ឋពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ទទួលនូវការស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print