ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជនរួមជាតិដឹងថា, អនាគតបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ គណបក្សប្រជាជនកម្ពុជា ភ្នាល់ជាមួយ សម រង្ស៊ី ដាក់«ជីវិតនយោបាយ» បើ សម រង្ស៊ី អាចរកភស្តុតាងណាមួយបញ្ជាក់ថា សញ្ញាបត្រទាំង៣របស់លោកដែលរួមបាន បរិញ្ញាបត្រពីបណ្ឌិតសភាយោធាអាមេរិក បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យញូវយ៉ក និងបណ្ឌិតសេដ្ឋកិច្ច ពីសាកលវិទ្យាល័យប៊ីសស្តលនៅចក្រភព អង់គ្លេសជាសញ្ញាបត្រប្រភេទ២ ឬ សញ្ញាបត្រយោគយល់។ លោកបណ្ឌិត ហ៊ុន ម៉ាណែត កម្រប្រើភាសាអ្វីពាក់ព័ន្ធជាមួយក្រុមប្រឆាំងទេ តែទើសភ្នែក ឃើញបង្កើតព័ត៌មានក្លែងក្លាយជ្រុលពេក ទើបលោកបង្ហោះសារ ប្រកបដោយសីលធម៌ សមជាបញ្ញវន្ត ថ្នាក់ដឹកនាំថ្លៃថ្នូរ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជាអគ្គម បញ្ជាការរងកងទ័ព និងជាមេបញ្ជាការកងទ័ព ជើងគោកបានសរសេរលើហ្វេសបុកផេកផ្លូវការ របស់លោក ដោយបានបង្ហោះវីដេអូរបស់ សម រង្ស៊ី ដែលបានថ្លែងកាលពី២៨ ខែកញ្ញា ឆ្នាំ២០១៩ និងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ដែល បានវាយប្រហារលើសញ្ញាបត្ររបស់លោកថាជា សញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។
ក្នុងវីដេអូនោះ សម រង្ស៊ី បានលើកឡើងថា៖ «សញ្ញាប័ត្រយោគយល់ហ្នឹងបើថាឪពុកធ្វើជាមន្ត្រី ជាន់ខ្ពស់ ជានាយករដ្ឋមន្ត្រីទៅរៀននៅសាលា គេៗឱ្យជាប់តែគេអត់ឱ្យធ្វើការស្រុកគេទេ! ព្រោះ សញ្ញាបត្រដែលគេផ្ដល់ឱ្យកូនចៅអ្នកធំដែលមកពី ប្រទេសនានាដែលគេចង់មានទំនាក់ទំនងទូតល្អគឺ សញ្ញាបត្រហ្នឹងមិនមានតម្លៃស្មើនឹងសញ្ញាបត្រដែលគេឱ្យជនជាតិគេដែលរៀនពីដើមទីដែល មានកម្រិតពេញលេញហើយគេអត់ឱ្យទេ គេឱ្យតែជនបរទេសដែលមានសញ្ញាបត្រក ម្រិតទី២នោះ » ។
ឆ្លើយតបនឹងការចោទប្រកាន់នេះលោកបណ្ឌិត ហ៊ុន ម៉ាណែត បានចោទសួរយ៉ាងខ្លីថា «តើលោក សម រង្ស៊ី ហ៊ានភ្នាល់ជាមួយខ្ញុំទេ?»
លក្ខណ្ឌនៃការភ្នាល់គឺ លោកបណ្ឌិត ហ៊ុន ម៉ាណែត ឱ្យ លោក សម រង្ស៊ី អោយសាលាដែលលោករៀន ទាំង៣បញ្ជាក់ថា, លោក ហ៊ុន ម៉ាណែត កាលនៅរៀនទីនោះគឺគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដា របស់សាលា ហើយសាលាបានផ្ដល់សញ្ញាបត្រឱ្យ ហ៊ុន ម៉ាណែត ដែលជាសញ្ញាបត្រប្រភេទ២ ឬ សញ្ញាបត្រយោគយល់ លោក ហ៊ុន ម៉ាណែត នឹងលាលែងពីបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់ គណបក្សប្រជាជន។ ផ្ទុយទៅវិញបើលោក សម រង្ស៊ី មិនអាចឱ្យសាលាបញ្ជាក់ជាផ្លូវការថា សញ្ញា ប័ត្រដែលសាលាទាំងនោះផ្តល់អោយលោក ហ៊ុន ម៉ាណែត ជាសញ្ញាបត្រប្រភេទ២ ឬ សញ្ញាបត្រយោគយល់ទេនោះលោកសម រង្ស៊ី ត្រូវលាឈប់ពីឆាកនយោបាយចាប់ពីពេលនេះត ទៅ។
លោក ហ៊ុន ម៉ាណែត សរសេរថា៖ «ជាថ្មីម្តង ទៀតដើម្បីជាការការពារកិត្តិយសនិងសេចក្ដីថ្លៃថ្នូរ របស់ខ្ញុំក្នុងនាមជានិស្សិតម្នាក់ដែលបានបញ្ចប់ការ សិក្សានៅក្រៅប្រទេស (និងដើម្បីជាតំណាង អោយនិស្សិតខ្មែរទាំងអស់ដែលរៀននៅក ប្រទេសដែលត្រូវលោកសម រង្ស៊ី មើលងាយ) ខ្ញុំ សូមបបួលលោក សម រង្ស៊ី ធ្វើការភ្នាល់គ្នាម្ដង ទៀត ហើយសង្ឃឹមថាលោក សម រង្ស៊ី នឹងមិន ប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសម្ដងទៀតទេ (មាន់ ត្រចៀកស គឺវាយគេពីក្រោយខ្នង ដល់គេបកម ? វាយតបវិញ រត់គេចបាត់។ ដល់ពេលគេដើរចេញ គឺវាចាប់ផ្ដើមដេញវាយគេពីក្រោយខ្នងទៀត)» ។
នៅព្រឹកនេះផងដែរសម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេច ផ្ញើឱ្យ សម រង្ស៊ី ថាបើលេងកុំខឹង។
សម្ដេចសរសេរថា៖ «ស្តាប់ក្មេងប្រដៅ ចាស់ពាល។ ល្អម្យ៉ាងដែរប្រៀបដូចជាយកកូន ក្របីជល់ជាមួយក្របីចាស់។ បើខឹងកុំលេងបើ លេងកុំខឹងsic! ផ្ញើសារជូនអ្នកនយោបាយចាស់ វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ» ។
សូមបញ្ជាក់ថា, កាលពីឆ្នាំ២០១៩ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានហៅលោក សម រង្ស៊ី ភ្នាល់ម្តងរួចមកហើយ ករណីចោទប្រកាន់លើសញ្ញាបត្ររបស់លោក តែ ពេលនោះលោក សម រង្ស៊ី មិនត្រឹមតែមិនទទួល ការភ្នាល់ហើយនៅតែបន្តវាយប្រហារថា សញ្ញាបត្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ដដែលដោយថា ការផ្តល់សញ្ញាបត្ររបស់អាមេរិកដល់និស្សិត បរទេសជាការផ្ដល់សញ្ញាបត្រដែលទាបជាង និស្សិតអាមេរិក។
ពេលនោះបានធ្វើឱ្យមានប្រតិកម្មពីសិស្សនិស្សិត ដែលបានទៅសិក្សានៅបរទេសផងដែរដោយថា សម រង្ស៊ី កំពុងមើលងាយតម្លៃសញ្ញបត្រដែល និស្សិតខ្មែរខំរៀនពីបរទេស ខណៈអ្នកនាំពាក្យ ស្ថានទូតអាមេរិកនៅពេលនោះគឺអ្នកស្រី Emily V. Zeerberg បានបញ្ជាក់ថាការសិក្សានៅ គ្រឹះស្ថានឧត្តមសិក្សានៅសហរដ្ឋអាមេរិកមិន ប្រកាន់ប្រទេសជាតិកំណើតនោះទេ គឺសញ្ញាប ត្រដែលនិស្សិតបរទេសទទួលបានមានតម្លៃស្នើ និងសញ្ញាបត្រដែលនិស្សិតជាជាតិកំណើត អាមេរិកដូចគ្នា៕
ដោយ : សិលា