ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៦នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងយប់តែមួយនៅក្រុងបាវិតនិងក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១បានកើតឡើង
កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៨ខែធ្នូ ឆ្នាំ ២០២១ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៩-១៦០ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងដោយមានម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១R-៣៨២៦ បើកបរដោយឈ្មោះ ចាន់ គង្គា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិក្រសាំង ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង បើកពីជើងទៅត្បូង គ្មានពាក់មួកសុវត្ថិភាពទេ បានទៅបុកជាមួយម៉ូតូម៉ាក
ហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១O-៤០៣៥ បើកបរដោយឈ្មោះ អន សំអ៊ន់ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ និងអ្នករួមដំណើរ២នាក់មានឈ្មោះអន កញ្ញា ភេទស្រី អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ និងឈ្មោះ អ៊ុង ឆវី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ធ្វើដំណើរពីកើតទៅលិច បង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបណ្តាលមកពីអ្នកបើកម៉ូតូពាក់ស្លាកលេខ ស្វាយរៀង១R-៣៨២៦ ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន និងមានជាតិអាល់កុល 0.90 mg/L ។
ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៦និង៥៦នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លើផ្លូវលេខ៣១៤ ស្ថិតក្នុងភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង មានម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១DE-៤៦៦០ បើកបរដោយឈ្មោះ ផាត់ ចន្ថា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ធ្វើដំណើរពីកើតទៅលិច ស្រាប់តែទៅបុកនឹងម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១IP-៨២៧៩ បើកបរដោយឈ្មោះ យឹម ចន្ថា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមន្ត្រីឥណទាន រស់នៅភូមិឡ សង្កាត់ ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង ធ្វើដំណើរពីលិចទៅកើតយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដោយសារតែម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១DE-៤៦៦០ មិនប្រកាន់ស្ដាំនិងមានជាតិអាល់កុល ១.២៤ mg/L៕
ដោយ៖ យឹម សុថាន