ខេត្តកំពង់ឆ្នាំង ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេលំ នៃអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ បានសហការជាមួយកម្លាំងមជ្ឈមណ្ឌលកំចាត់មីនសុីម៉ាក់ CMAC បានចុះយកគ្រាប់រំសេវចាស់ៗមិនទាន់ផ្ទុះ ជាច្រើនគ្រាប់យកទៅរក្សាទុកកន្លែងមានសុវត្ថិភាពនិងរង់ចាំកម្ទេចចោលនៅពេលក្រោយ។
ការប្រមូលគ្រាប់រំសេវចាស់ៗមិនទាន់ផ្ទុះនេះប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១
ស្ថិតនៅក្នុងភូមិទួលរកា ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
មន្រ្តីអង្គការស៊ីម៉ាក់បានឲ្យដឹងថា គ្រាប់រំសេវមិនទានផ្ទុះដែលប្រមូលបានមានចំនួន ០៧គ្រាប់ ក្នុងនោះមានប្រភេទគ្រាប់
១-គ្រាប់បែកទម្លាក់ពីលើយន្តហោះ ចំនួន ០១គ្រាប់
២-គ្រាប់M.៧៩ ចំនួន ០៥គ្រាប់
និង៣-គ្រាប់៦០ម.ម ចំនួន ០១គ្រាប់ ។
មន្រ្តីស៊ីម៉ាក់បញ្ជាក់ទៀតថា គ្រាប់រំសេវមិនទាន់ផ្ទុះទាំងនេះបានបន្សល់ទុកកប់ក្នុងដីតាំងពីសម័យសង្រ្គាមមកម៉្លេះ ៕