អន្តរជាតិ៖ ស្ត្រីអាហ្វហ្គានីស្ថានជាច្រើននាក់ កាលពីថ្ងៃទី២៨ខែធ្នូបាននាំគ្នាដង្ហែក្បួនបាតុកម្មនៅក្នុងទីក្រុងកាប៊ុល ប្រឆាំងនឹងច្បាប់ចេញថ្មីរបស់រដ្ឋាភិបាលតាលីបង់ ដែលក្នុងនោះមានការហាមប្រាមធ្វើដំណើរផ្លូវឆ្ងាយរបស់ស្ត្រី ក៏ដូចជាសិទ្ធិធ្វើការ …។ ក្រុមស្ត្រីបាតុករបានស្រែកពាក្យស្លោកទាមទារទៅធ្វើការ ទាមទារសិទ្ធិក្នុងការសិក្សា និងក្នុងការធ្វើដំណើរ…ដែលរដ្ឋាភិបាលតាលីបង់បានចេញច្បាប់ហាមស្ត្រីធ្វើដំណើរផ្លូវឆ្ងាយលើសពី៧២គីឡូម៉ែត្របើមិនមានបុរស។ ស្ត្រីបាតុករដែលចូលរួមដង្ហែក្បួននោះបានលើកឡើងថា «នេះមិនមែនជាវិធានការដ៏ល្អនោះឡើយ យើងមិនមែនជាស្ត្រីកាលពីជាង២០ ឆ្នាំមុនឡើយ យើងជាមនុស្សទទួលបានការអបរំ ហើយយើងមិននៅស្ងៀមឡើយ»។ កន្លងមកក្រុមតាលីបង់ក៏បានអនុម័តច្បាប់មិនឱ្យស្ត្រីទៅធ្វើការ និងទទួលបានការសិក្សាអបរំដែរ ។ ការបញ្ចាំងខ្សែភាពយន្តតាមទូរទស្សន៍ក៏ត្រូវបានហាមប្រាមបើមានស្ត្រីចូលរួមសម្តែង ។ ចំណែកអ្នកសារព័ត៌មានស្ត្រីគឺត្រូវតែពាក់ស្បៃបិទមុខពេលផ្សព្វផ្សាយព័ត៌មាន៕ ដោយសាធី
រូបថត៖vnews.gov.vn.