អគ្គនាយកស៊ីម៉ាក់​ អង្គភាពសុីម៉ាក់ចូលរួមតាំងពិព័រណ៍ប្រវត្តិសង្គ្រាមនិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅភូមិបឹងជង្រុក​ ឃុំទួលពង្រ​ ស្រុកម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ​

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានថ្លែង​ថា៖ ខួបរំលឹក២៣ឆ្នាំនៃទិវាការបញ្ចប់សង្គ្រាមនៅកម្ពុជាថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២១នេះ​ អង្គភាពសុីម៉ាក់ចូលរួមតាំងពិពណ៌ប្រវត្តិសង្គ្រាមនិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅភូមិបឹងជង្រុក​ ឃុំទួលពង្រ​ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ​ ដែលទីតាំងជាអតីត:សមរភូមិសង្គ្រាមយ៉ាងស្វិតស្វាញ​ ហេីយក្បែរព្រំដែនថៃនៃស្រុកម៉ាឡៃនេះជាទីតាំងទីបញ្ជាការដ្ឋានយ៉ាងរឹងមាំមួយរបស់មេដឹកនាំខ្មែក្រហម​ប៉ុល​ ពតឈរជេីងតែម្តង​ និងជាកន្លែងសំរាប់ទទួលសារតាំងនានាផងដែរ។

ក្រោយសង្គ្រាមបានបញ្ចប់​ តំបន់បឹងជង្រុកបានក្លាយពីសមរភូមិសង្គ្រាមប្រដាប់អាវុធដណ្តេីមអំណាច​ ទៅជាសមរភូមិសង្គ្រាមជន្លោះដណ្តេីមកាន់កាប់ដីធ្លីយ៉ាងរ៉ាំរ៉ៃវិញម្តង។ កាលសង្គ្រាមខ្ពេីមដីព្រោះតែដីគ្មានតំលៃនិងសំបូរគ្រាប់មីនណាស់​ តែសម័យសន្តិភាពដីមានតំលៃក្លាយជាដីមាសដីពេជ្រជម្លោះរវាងអ្នកលោភលន់និងប្រជាពលរដ្ឋមូលដ្ឋានជាអតីត:បងប្អូនខ្មែរក្រហមផងនិងអ្នកចំណូលថ្មីផង។ បេីសិនជាសម័យខ្មែរក្រហមវិញ​ អ្នកចំណូលថ្មីដឹងតែយកទៅសម្លាប់ចោលហ្នង​ គ្មានឱកាសឈ្លោះដណ្តេីមដីស្អីនោះទេ! ។

អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ​ លោក​ ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចតេជោ​ បានខិតខំដឹកនាំដោះស្រាយទំនាស់ដីធ្លីនៅបឹងជង្រុកនេះ​ និងប្រែក្លាយតំបន់បឹងជង្រុកនេះ​ជាតំបន់អភិវឌ្ឍន៍របស់សម្តេចតេជោ​ សំរាប់ប្រជាពលរដ្ឋជិត១៥០០គ្រួសារ។

ជាក់ស្តែងយុវជនម៉ាឡៃដែលកំពុងរស់នៅតំបន់អតីត:សមរភូមិប្រយុទ្ធគ្នាយ៉ាងក្តៅគគុក​ ដែលអ្នខ្លះ ឱពុកម្តាយជាជនពិការដោយសារសង្គ្រាម​ សូម្បីប្រធានក្រុមប្រឹក្សាឃុំទួលពង្រនេះក៏ពិការជេីងម្ខាងដោយសារគ្រាប់មីនដែរ! តែយុវជនយេីងមួយចំនួនធំចាប់អារម្មណ៍ជាមួយប្រវត្តិសង្គ្រាមនិងសំណល់យុទ្ធភណ្ឌខ្លាំងណាស់ដែរ​ ព្រោះថា​ លឺតែឪពុកម្តាយពូមីងនិទានជារឿងប្រាប់!! ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print