រយៈពេល១២ខែកន្លងមកនេះ កម្មវិធីសុវត្ថិភាពសហគមន៍ បានផ្សព្វផ្សាយទប់ស្កាត់ មិនឱ្យមានការរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋគោលដៅចំនួន ៩.៣៧៦នាក់

ចែករំលែក៖

ភ្នំពេញ​៖ រយៈពេល១២ខែកន្លងមកនេះ កម្មវិធីសុវត្ថិភាពសហគមន៍ បានផ្សព្វផ្សាយទប់ស្កាត់ មិនឱ្យមានការរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋគោលដៅចំនួន ៩.៣៧៦នាក់ (ស្រ្តី ៦.១២៥នាក់, កុមារ ៣.២៥១នាក់)។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​កាកបាទក្រហមកម្ពុជា​ នៅរសៀល​ថ្ងៃ​ពុធ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២១។

កាកបាទក្រហមកម្ពុជា​ បានបន្តថា​ ទន្ទឹមនឹងនោះក៏បានផ្តល់ប្រាក់កម្ចីពុំមានការប្រាក់ដល់ប្រជាពលរដ្ឋ ចំនួន ២៥០គ្រួសារ និងប្រមូលត្រឡប់មកវិញបានចំនួន ៣២៧គ្រួសារ។ សកម្មភាពនេះកំពុងត្រូវបានអនុវត្តទៅលើ ៧ស្រុក ក្នុងខេត្តគោលដៅចំនួន៣ រួមមានស្រុកវាលវែង និងស្រុកក្រវ៉ាញ នៃខេត្តពោធិ៍សាត់, ស្រុកសំរោង បន្ទាយអំពិល និងស្រុកអន្លង់វែង នៃខេត្តឧត្តរមានជ័យ ស្រុកជាំក្សាន្ត និងស្រុករវៀង នៃខេត្តព្រះវិហារ។ 

សូមបញ្ជាក់ថា៖ ការផ្តល់ប្រាក់កម្ចីខ្នាតតូចពុំមានការប្រាក់របស់កាកបាទក្រហមកម្ពុជា ត្រូវបានឧបត្ថម្ភថវិកាដោយ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC និង កាកបាទក្រហម កូរ៉េ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print