តំណាងពលរដ្ឋ៩នាក់ក្នុងជម្លោះវិវាទដីធ្លីរ៉ាំរ៉ៃទទួលបានផ្ទះម្នាក់១ខ្នងនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ តំណាងពលរដ្ឋ៩នាក់ដែលចាញ់បោកការ
ឃោសនាមេខ្យល់និងមានការញុះញ៉ងមិនព្រមសម្របសម្រួលខ្លួនតតាំងក្នុងរឿងទំនាស់វិវាទដីធ្លីរយៈ
ពេលជិតម្ភៃឆ្នាំកន្លងមកនៅក្នុងសហគមន៌៦៧១និងសហគមន៏បឹងជង្រុកពេលនេះទទួលបានផ្ទះម្នាក់មួយខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែននាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈឯកឧត្តម ប៉ាន់ខែម ប៉ុនថន នាយករងឧទ្ទិការល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២១ ។
នៅក្នុងការប្រគល់ផ្ទះនោះគេឃើញមានរៀបចំពិធីសូត្រមន្ត និងប្រគល់ផ្ទះចំនួន៩ខ្នងជូនតំណាងប្រជាពលរដ្ឋ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គៈមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យមានការចូលរួមពីសំណាក់លោកអភិបាលខេត្តអ៊ុំ រាត្រីនិងមន្ត្រីរាជការកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នផងដែរ។
ឯកឧត្តម ប៉ាន់ ខែម ប៊ុនថន បានមានប្រសាសន៍ថា តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះនេះ គឺជាអតីតជាតំបន់សមរភូមិក្តៅរវាងសង្គ្រាមកងទ័ពខ្មែរក្រហម ក្រោយពីសមារកម្មឆ្នាំ១៩៩៨ ប្រជាពលរដ្ឋ និងកងទ័ពខ្មែរក្រហមច្រើនណាស់បានរួមរស់ក្រោមដំបូលសន្តិភាពពេញលេញ ក៏ប៉ុន្តែដោយសារតំណាងនិងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បឹងជង្រុកនេះ ពុំបានរស់នៅប្រកដដោយសន្តិភាពពេញលេញនោះទេ ដោយសារចាញ់ឧបាយកល់ពួកប្រឆាំង រាជរដ្ឋាភិបាល។ ដែលធ្វើឲ្យមានការទំនាស់រ៉ាំរ៉ៃរឿងដីធ្លីមិនចេះ
ចប់មិនចេះហើយជាង២០ឆ្នាំ ដោយ
សារមិនចូលរួម ជាមួយអាជ្ញាធរ។
ឯកឧត្តមបញ្ជាក់ថា ក្រោមការដឹកនាដ៏ឈ្នាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា
ចក្រកម្ពុជា សម្តេចបានចាត់ឲ្យឯកឧត្តម និងក្រុមការងារសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញស្ថាប័នក្នុងខេត្ត បានដោះស្រាយ បញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ និងបានបែងចែកដីជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ។ ហើយតំបន់សមរភូមិដ៏ក្តៅគគុកនេះ បានប្រែក្លាយទៅជាតំបន់កំពុងអភិវឌ្ឍន៍ ដែលមានសាលារៀន មន្ទីរពេទ្យ អគាររដ្ឋបាលជាច្រើន ប៉ុស្តិ៍នគរបាល ស្រះទឹក មានផ្លូវ២០ម៉ែត្រ និង១២ម៉ែត្រ ប្រព័ន្ធទឹកភ្លើង សំរាប់ជួយដល់ប្រជាពលរដ្ឋក្នុងការរស់នៅ។
ឯកឧត្តមបញ្ជាក់បន្ថែមថា នៅថ្ងៃនេះ ដើម្បីផ្តល់ជាចំណងដៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ជូនលំនៅឋានដ៏សមរម្យ ទំហំ៤គុណ៦ម៉ែត្រ សង់អំពីថ្ម ប្រក់ក្បឿង ជូនដល់តំណាងចំនួន៩នាក់ ស្មើនឹង៩ខ្នងផ្ទះនិងថវិកា៥០ម៉ឺនរៀលក្នុងថ្ងៃឡើងគេហដ្ឋានថ្មីសេរីសួរស្ដីថ្ងៃជ័យមង្គលនោះផងដែរ៕


ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print