ប្រទេសជាច្រើននៅអឺរ៉ុបនិងអាមេរិក មានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់បំផុត

ចែករំលែក៖

 ព័ត៌មានអន្តរជាតិ៖ ពិភពលោកបានស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃឆ្នាំ២០២១ ខណៈដែលករណីឆ្លងកូវីដ-១៩បន្តកើនឡើងខ្ពស់នៅក្នុងប្រទេសតំបន់អឺរ៉ុប និងអាមេរិក។ នៅក្នុងតំបន់អឺរ៉ុប ប្រទេសព័រទុយហ្គាល់មានករណីឆ្លងរហូតដល់ទៅជាង២៦ពាន់នាក់ក្នុងថ្ងៃទី២៩ខែធ្នូ។ ប្រទេសស្វុីសក៏មានករណីឆ្លងកូវីដ -១៩ រហូតដល់ទៅជាង១៧ពាន់នាក់។ ជាមួយគ្នានេះដែរ ប្រទេសបារាំង អេស្ប៉ាញ អុីតាលី អង់គ្លេស មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ ដោយឡែកនៅអាមេរិកវិញ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុបរហូតដល់ទៅ ៤៦៥,៦៧០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១,៧៧៧នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥៤,៦៥៦,៨៦៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៤៤,២៧២នាក់ និងជាសះស្បើយឡើងសរុបជាង ៤១.៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុបដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ មជ្ឈមណ្ឌលអាមេរិកសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងថា មេរោគបំប្លែងថ្មី Omicron បានរ៉ាប់រង ៥៨.៦ភាគរយ នៃករណីឆ្លង COVID-19 នាពេលបច្ចុប្បន្ននៅក្នុងសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃទី២៥ ខែធ្នូនេះ។ ដោយឡែកអ្នកជំនាញកំពូលផ្នែកជំងឺនៅសហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) វិញបានលើកឡើងថា ករណីឆ្លង Omicron នឹងឈានដល់កម្រិតកំពូលនៅដំណាច់ខែមករា ឆ្នាំ២០២២៕ ដោយសាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print