ទីក្រុងធំៗនៅជុំវិញពិភពលោកត្រៀមទទួលឆ្នាំថ្មី២០២២ដោយការប្រុងប្រ័យ័ត្នបំផុត

ចែករំលែក៖

 នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ពិភពលោកនឹងឈានចូលឆ្នាំ២០២២ ហើយពិធីទទួលឆ្នាំថ្មី ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនប៉ុន្មាននោះដែរ ដោយសារតែការឆ្លងរាលដាលកូវីដ១៩ កើនឡើងខ្ពស់ ។ ពិធីទទួលឆ្នាំថ្មីត្រូវបានកាត់បន្ថយដើម្បីធានាថានឹងមិនមានករណីឆ្លងកើនឡើងខ្ពស់ក្រោយពិធីឆ្លងឆ្នាំ។ ទីក្រុងញូវយ៉ក៖ អភិបាលក្រុង លោក Bill de Blasio បានប្រកាសកាត់បន្ថយចំនួនអ្នកចូលរួមពិធីស្វាគមន៍ឆ្នាំថ្មី នៅទីលាន Times Square នៅដល់ត្រឹមតែ ១៥ពាន់នាក់បុណ្ណោះ គឺស្មើនិង ១/៤នៃចំនួនមនុស្សក្នុងពេលធម្មតា។ ចំណែកព្រឹត្តិការណ៍ ទទួលឆ្នាំថ្មី នៅទីក្រុង Los Angeles ក៏ត្រូវបានលុបចោលនៅក្នុងយប់ Countdown ដែលគ្រោងរៀងចំឡើងនៅទីលាន Grand Park ។ នៅពីក្រុង Seattle វិញ នេះជាឆ្នាំទីពីរហើយដែលបានលុបចោលកម្មវិធីបាញ់កាំជ្រួចផ្ការភ្លើងទទួលឆ្នាំថ្មីនៅក្នុងតំបន់ Space Needle ដែលអនុញ្ញាតឲ្យពលរដ្ឋទៅទស្សនាផ្ទាល់។ ប៉ុន្តែមន្ត្រីក្នុងតំបន់បានរៀបចំពិធីបាញ់កាំជ្រួចដោយផ្សាយផ្ទាល់ឲ្យពលរដ្ឋបានទស្សនាផងដែរ។ ទីក្រុងឡុងដុងប្រទេសអង់គ្លេស៖ អភិបាលក្រុង លោក Sadiq Khan បានប្រកាសថាពិធីទទួលឆ្នាំថ្មី នឹងមិនរៀបចំឡើយនៅទីលាន Trafalgar ។ នៅទីក្រុងប៉ារីសប្រទេសបារាំ៖ មន្ត្រីរដ្ឋាភិបាលក្នុងទីក្រុងប៉ារីសបានសម្រេចលុបពិធីទទួលឆ្នាំថ្មី ២០២២ ក្នុងនោះមានពិធីបាញ់កាំជ្រួចផ្ការភ្លើងទទួលឆ្នាំថ្មីនៅមហាវិថី Champs-Élysées។ ទីក្រុងប៉ែកឡាំង ប្រទេសអាល្លឺម៉ង់៖ ពិធីទទួលឆ្នាំថ្មីនៅតែរៀបចំឡើងដូចដើម ប៉ុន្តែមិនអនុញ្ញាតឲ្យពលរដ្ឋទៅចូលរួមនោះឡើយ គឺផ្សាយផ្ទាល់តាមកញ្ជក់ទូរទស្សន៍។ ទីក្រុងតូក្យូប្រទេសជប៉ុន៖ ក៏បានកាត់បន្ថយកម្មភាពទទួលឆ្នាំថ្មីផងដែរ។ ទីក្រុងញូវដេលី ប្រទេសឥណ្ឌា៖ នាយករដ្ឋានគ្រប់គ្រងគ្រោះអាសន្ន ទីក្រុងញូវដេលី បានចេញបទបញ្ជារហាមប្ររព្វពិធីជួបជុំគ្នាទទួលឆ្នាំថ្មី ។ ទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង៖ បានអនុញ្ញាតឲ្យជួបជុំគ្នានៅយប់ទទួលឆ្នាំថ្មី ប៉ុន្តែត្រូវគោរវិធានការ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩៕ដោយ៖សាធី
រូបថត៖saostar.vn.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print