សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចាត់ឱ្យតំណាងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសាររបស់លោកទេសរដ្ឋមន្ដ្រី​ គន់​ គីម​ និងលោកស្រី

ចែករំលែក៖

​ខេត្ត​កណ្ដាល​៖ កាកបាទក្រហមកម្ពុជា​ ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ នាព្រឹកថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ២០២១នេះ​ បានចាត់លោកវេជ្ជ.​ អ៊ុយ​ សំអាត​ នាយក​ នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ និងសហការី បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសាររបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី​ គន់​ គីម​ និងលោកជំទាវ​ ដែលបានបាត់បង់មហាឧបាសកពុទ្ធសាសនូបត្ថម្ភ​ ផឹង​ គឹង​ បានទទួលមរណភាពវេលាម៉ោង ១​ និង៣៥នាទីរំលងអាធ្រាត្រ​ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្នុងជន្មាយុ ៩២ឆ្នាំ​ ដោយជរាពាធ។

នៅក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ លោកវេជ្ជ. អ៊ុយ​ សំអាត​ បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភ​ ផឹង​ គឹង​ គឺជាការបាត់បង់ លោកឪពុក​ ឪពុកក្មេក​ ជីតា​ ជីតាទួត​ជាទីស្រឡាញ់ ប្រកបដោយគុណធម៌​ ព្រហ្មវិហាធម៌ ដែលក្នុងមួយជីវិតរបស់មហាឧបាសកតែងតែប្រកាន់ខ្ជាប់នូវគុណធម៌​ សីលធម៌ល្អប្រពៃ​ បានពលិកម្មជាច្រេីនទាំងកម្លាំងកាយចិត្ត​ មិនគិតពីការនឿយហត់​ និងខិតខំប្រឹងប្រែងថ្នាក់ថ្នមថែរក្សាអប់រំ​ ផ្ដល់ដំបូន្មានល្អៗដល់កូន​ ចៅ​ និងក្រុមគ្រួសារ​ ឱ្យក្លាយជាធនធានមនុស្សដ៏ល្អប្រពៃថ្លៃថ្លាក្នុងសង្គមជាតិ។ 

ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមប្រោសដួងវិញ្ញាណក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភ​ ផឹង​ គឹង​ បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print