ចំនួនអង្ករកម្ពុជានាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២១គឺជាលើកទី១ដែលមានចំនួនលើសពី៣០ម៉ឺនតោន!

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អោយដឹងថា, ចំនួនអង្ករកម្ពុជានាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២១គឺជាលើកទី១ដែលមានចំនួនលើសពី៣០ម៉ឺនតោន!

ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, យោងតាមទិន្នន័យនៃក្រុមហ៊ុនស៊ីស៊ីអាយស៊ី(ខេមបូឌា)ខូអិលធីឌីបានបង្ហាញថា គិតត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ អង្ករកម្ពុជានាំចេញទៅកាន់ប្រទេសចិនដែលឆ្លងកាត់ការត្រួតពិនិត្យពីក្រុមហ៊ុនខាងលើនេះមានចំនួន ៣០៦២២២.៧៥តោន មានកំណើន២២.៨២%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ គឺជាតួលេខដែលសម្រេចបានលើសពី៣០ម៉ឺនតោន។
សូមបញ្ជាក់ថា, កិច្ចព្រមព្រៀងទាំងពីរក្នុងឆ្នាំ២០២២មកដល់តាមការគ្រោងទុក

ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា,ថ្ងៃទី១ខែមករា ដំណឹងល្អពីរសម្រាប់ពាណិជ្ជកម្មរវាងចិននិងកម្ពុជា! “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា” និង “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) បានចូលជាធរមានក្នុងថ្ងៃតែមួយ។ ឆ្នាំ​ប្រមូល​ផល​២០២២បានចាប់ផ្តើមចេញដំណើរជា​ផ្លូវ​ការ​ហើយ!

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print