កម្ពុជាបានក្លាយជាប្រធានអាស៊ានផ្លូវការលើកទី៣ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : កម្ពុជាបានក្លាយជាប្រធានអាស៊ានផ្លូវការលើកទី៣ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ នេះជាការថ្លែងបញ្ជាក់អោយដឹងពី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រលប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបន្តថា, បន្ទាប់ពីសម្រាកពីការងារបានពីរថ្ងៃ ខ្ញុំរីករាយដែលបានថ្លែងបាឋកថា ស្តីពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ដែលរៀបចំឡើងដោយវិទ្យាស្ថាន ISEAS-Yusof Ishak តាមប្រព័ន្ធវីដេអូ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា, កម្រងបាឋកថាទាំងអស់នេះបានចូលរួមផ្សព្វផ្សាយពីអាស៊ានទៅសហគមន៍អ្នកសិក្សា ដែលមានអ្នកតាមដានអន្តរជាតិជាច្រើន ចាប់ពីក្រុមយុវជន ដល់វ័យចំណាស់។ ខ្ញុំបានឆ្លៀតឱកាសនេះដើម្បីបង្ហាញពីប្រធានបទដែលយើងបានជ្រើសរើស បញ្ហាប្រឈមធំៗ ចំណុចអាទិភាពសំខាន់ៗ ព្រមទាំងកត្តាមួយចំនួនដែលយើងរំពឹងទុកក្នុងឆ្នាំនេះ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print