ឆ្នាំ២០២១ ប្រទេសប៉ាណាម៉ា ចាប់បានគ្រឿងញៀនដល់ទៅ ១២៨តោន

ចែករំលែក៖

 ប្រធានាធិបតីប៉ាណាម៉ា លោក Laurentino Cortizo បានប្រកាសថា ប្រទេសតំបន់អាមេរិកកណ្តាលមួយនេះចាប់បានគ្រឿងញៀនហូតដល់ទៅ ១២៨តោននៅក្នុងឆ្នាំ២០២១ គឺច្រើនជាងឆ្នាំ២០១៩ដល់ទៅ ៤៣%។ ប៉ាណាម៉ា ជាទីតាំងកណ្តាលក្នុងការជួញដូរគ្រឿងញៀនដែលបានផលិតនៅអាមេរិកខាងត្បូងភាគច្រើនជាកូកាអុីននាំចូលពីប្រទេសកូឡុំប៊ីមកអាមេរិក។ មន្ត្រីប៉ាណាម៉ាបានបញ្ជាក់ថា ការជួញដូរគ្រឿងញៀនពីកំពង់ផែតំបន់សមុទ្រ Caribe ទៅកាន់អឺរ៉ុបក៏បានកើនឡើងផងដែរ។ កាលពីឆ្នាំ២០២០ បើទោះបីប្រទេសនេះបានបិទខ្ទប់ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ក្តី ក៏ក្រុមសន្តិសុខចាប់បានគ្រឿងញៀនដល់ទៅ៨៤តោនដែរ។ ប្រធានាធិបតី Laurentino Cortizo បានប្រកាសថា ការសម្លាប់មនុស្សពាក់ព័ន្ធនឹងសកម្មភាពជួញដូរគ្រឿងញៀនគឺមានដល់ទៅ១១,៥នាក់ ក្នុងចំណោមពលរដ្ឋ១សែននាក់។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះកម្លាំងប៉ូលិសប៉ាណាម៉ាបានបំបែកក្រុមជួញដូរគ្រឿងចំនួនពីរដែលជាក្រុមគ្រប់គ្រងការជួញដូរគ្រឿងញៀនរហូតដល់ទៅ១/៣នៃការផលិតនិងជួញដូរគ្រឿងញៀនដែលមានប្រមាណ៣០០តោនក្នុងមួយឆ្នាំ៕ ដោយសាធី
ដោយ៖សាធី
ប្រភពរូប៖AFP.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print